ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនទូរសព្ទដៃម៉ាក HONOR បានធ្វើកម្មវិធីសម្ពោធម៉ូដែលថ្មីរបស់ខ្លួន ដែលមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដែលជាតំណាងចែកចាយលក់ទូរសព្ទដៃម៉ាកHONOR ទូទាំងប្រទេស។

ក្នុងរាត្រីដ៏អស្ចារ្យនោះដែរ ក្រុមហ៊ុនទូរសព្ទដៃ HONOR បានបង្ហាញម៉ូដែលថ្មីរបស់ខ្លួនទាំង៣ម៉ូដែល មានដូចជា HONOR X6 HONOR 70និង HONOR Magic4 Pro។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកតាមប្រសាសន៍របស់លោក នាយកប្រតិបត្តិ លោក ថង សារីរបស់ទូរសព្ទដៃ HONOR ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា លោកពិតជាមានភាពសប្បាយរីករាយជាមួយព្រឹត្តិការណ៍រាត្រីនេះក្នុងការដាក់សម្ពោធម៉ូដែលថ្មីរបស់ទូរសព្ទដៃម៉ាក HONOR។ អ្វីដែលពិសេសនោះ លោកពិតជាជាភ្ញាក់ផ្អើលខ្លាំងមែនទែន បើទោះជាក្នុងប្រទេសចិនកំពុងតែជួបវិបត្តិកូវីដ១៩ ក៏ប៉ុន្តែទូរសព្ទដៃម៉ាក HONOR នៅតែជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសចិន។

សម្រាប់ទូរសព្ទទាំង៣ម៉ូដែល ដែលបានដាក់សម្ពោធកាលពីយប់មិញនេះ មានលក្ខណៈពិសេសៗមិនធម្មតាដូចជា ចំពោះទូរសព្ទដៃម៉ូដែល HONOR X6 ដែលជាស្មាតហ្វូលមានអេក្រង់ 6.5” អ៊ីង កាមេរ៉ាមុខទំហំ 5MP កាមេរ៉ាក្រោយទំហំ 50MP ទំហំថ្មធំរហូតដល់ 5000mAh និង Ram 4GB Rom 64GB ហើយថែមទាំងអាចថែម Memory ក្រៅរហូតដល់ 1T មានតម្លៃត្រឹមតែ 149$។ សម្រាប់ម៉ូដែលបន្ទាប់គឺជាម៉ូដែល HONOR 70 មានទំហំអេក្រង់ 6.67” OLED display ប្រើប្រាស់ Snapdragon 778G+ មានទំហំថ្មរហូតដល់ 4800 mAh មានទំហំកាមេរ៉ាមុខទំហំ32MP និងកាមេរ៉ាក្រោយ 54MP Triple Camera សេនស័រលំដាប់កំពូលរបស់ Sony IMX800 ហើយបានដាក់លក់ក្នុងតម្លៃត្រឹមតែ 469$ តែប៉ុណ្ណោះ។ ចំណែកឯម៉ូដែលចុងក្រោយ គឺជាម៉ូដែល HONOR Magic4 Pro មានអេក្រង់ទំហំ 6.81” អ៊ីង បានបំពាក់មកជាមួយ Snapdragon 8 Gen 1 5G និងប្រើប្រាស់ជាមួយ Android 12, Magic UI 6.0 ដោយមាន Ram 8GB និង Rom 256GB​ ចំពោះកាមេរ៉ាមុខមានទំហំ 12MP និងកាមេរ៉ាក្រោយ Rear Camera មានទំហំ 50MP + 50MP + 60MP + Tof ហើយមានទំហំថ្មរហូតដល់ 4600mAh បានដាក់លក់ក្នុងតម្លៃត្រឹមតែ 949$ ប៉ុណ្ណោះ។

គួរបញ្ជាក់បន្ថែមថា រាល់ការជាវម៉ូដែលថ្មីទាំង៣ប្រភេទរបស់ទូរសព្ទដៃម៉ាក HONOR នេះ លោកអ្នកនឹងទទួលកាដូយ៉ាងពិសេសដូចជា លោកអ្នកនឹងទទួលបានកាបូបស្ពាយក្រោយមួយសម្រាប់ការជាវម៉ូដែល HONOR X6។ សម្រាប់ការជាវម៉ូដែល HONOR 70 លោកអ្នកនឹងទទួលបានការធានាលើអេក្រង់រយៈពេល ៦ខែ និងកាបូបស្ពាយក្រោយមានតម្លៃ29$ និង ម៉ូដែល HONOR Magic4 Pro លោកអ្នកនឹងទទួលបាន ការធានាអេក្រង់រយៈពេល៦ខែ និងកាបូបស្ពាយក្រោយម៉ាក Hauwei Classic Backpack ដែលមានតម្លៃ99$ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]