បញ្ហា​ក្លិន​មាត់​មិន​ល្អ​អំឡុង​ពេល​ពពោះ​ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ និង​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​នៅ​ក្នុង​រាងកាយ​។ ជាទូទៅ ក្លិន​មាត់​មិន​ល្អ​កើត​ចេញ​ពី​សារធាតុ​Volatile sulfur ដែល​ភាគ​ច្រើន​មាន​​ផ្ទុក​សារធាតុHydrogen sulfide និង Methyl mercaptan។

មូលហេតុ​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ការ​ប្រែប្រួល​អ័រម៉ូន
  • ក្អួត
  • កង្វះ​ជាតិ​កាល់ស្យូម
  • កង្វះ​ជាតិ​ទឹក
  • ការ​រំលាយ​អាហារ​យឺតយ៉ាវ
  • បរិមាណ​ទឹក​មាត់​ថយ​ចុះ
  • ញ៉ាំ​អាហារ​ដែល​មាន​ក្លិន​ខ្លាំង ដូចជា​ខ្លឹម​ស ខ្លឹម​បារាំង កាហ្វេ​
  • បញ្ហា​សុខភាព​ដូចជា​ ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ត្រចៀក​ ច្រមុះ និង​បំពង់​ក ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​ថ្លើម​ ឬ​ជំងឺ​ក្រពះ​ពោះវៀន​ជាដើម។

ជាក់ស្ដែង​ ការ​មាន​ផ្ទៃពោះ​ ​ក៏​អាច​រួមចំណែក​ក្នុង​ការ​កើត​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​ផង​ដែរ ដូច្នេះ​ហើយ​ ស្ត្រី​ពពោះ​គួរ​ទៅ​​សម្អាត​ធ្មេញ​​ជា​ទៀងទាត់​​​​ជាមួយ​នឹង​ទន្តពេទ្យ​ជំនាញ។

រោគសញ្ញា​ពាក់ព័ន្ធ​នឹង​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ

  • ហើម​ ឬ​ឈាម​អញ្ចាញ​ធ្មេញ
  • ស្ងួត​មាត់ លំហូរ​ទឹក​មាត់​ថយ​ចុះ
  • អណ្ដាត​ឡើង​​ឆ្នូត​ពណ៌​ស
  • ល្វីង​មាត់។

ធ្វើ​ម៉េច​អាច​បញ្ចៀស​បញ្ហា​ក្លិន​មាត់​មិន​ល្អ អំឡុង​ពេល​ពពោះ?

  • ដុស​សម្អាត​ធ្មេញ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ
  • ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​កម្ចាត់​កាកសំណល់​ និង​កម្ទេចកំទី​​ដែល​នៅ​ចន្លោះ​ធ្មេញ
  • សម្អាត​​អណ្ដាត
  • ខ្ពុរ​មាត់​ដោយ​ទឹក​អំបិល​ក្ដៅ​ឧណ្ហ​ៗ ឬ​ទឹក​ខ្ពុរ​មាត់​ដែល​គ្មាន​ជាតិ​អាកុល​ក្រោយ​ញ៉ាំ​អាហារ​រួច
  • ញ៉ាំ​អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ​ ដូចជា​ផ្លែឈើ​ក្រៀម​ ផ្លែ​បឺរ ខាត់ណាខៀវ ដើម្បី​ជួយ​​សម្រួល​ដល់​ការ​រំលាយ​អាហារ
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់
  • ទំពា​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ
  • ​ពិនិត្យ​សុខភាព​មាត់​ធ្មេញ​រាល់​៦​ខែ​ម្ដង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]