ភ្នំពេញ៖ កញ្ញា លាង សុផាឡែន បង្ហាញខ្លួនជាលើកដំបូងក្នុងភាពយន្តជីវិត ជាមួយតារាចម្រៀងល្បីឈ្មោះរូបសង្ហារ និងជាគណៈកម្មការកម្មវិធី The Voice Kids Cambodia រដូវកាលទី៣ គឺលោក ហ្សូណូ ក្នុងរឿងខ្នាតខ្លីបែបសង្គមគ្រួសារដែលមានចំណងជើងថា «ជីវិតគូ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពយន្ត «ជីវិតគូ» ជាភាពយន្តថ្មីស្រឡាងមួយទៀតហើយរបស់ផលិតកម្មរស្មីហង្សមាស ដែលលើកយកពីជីវិតគូស្វាមីភរិយា ដែលជួបរឿងរកាំរកូសគ្មានទីបញ្ចប់ ដោយសារតែផ្ដើមចេញពីការមិនទុកចិត្តគ្នា ហើយមានមិត្តភក្តិដែលចាំចាក់រុកអុចអាល បន្ថែមភ្លើង ធ្វើអោយសុភមង្គលគ្រួសារមានភាពរង្គោះរង្គើរ គ្មានថ្ងៃបានសុខ។

កន្លងមកទស្សនិកជនធ្លាប់បានឃើញមកហើយ ដែលកញ្ញា លាង សុផាឡែន តែងតែមានបទចម្រៀងជាច្រើនដែលរៀបរាប់ពីរឿងរ៉ាវជំពាក់ជំពិនក្នុងគ្រួសារ ដែលមានដូចជា បទ «ជីវិតគ្រួសារ» បទ «បើប្រពន្ធមានប្រុសវិញ បងមានអារម្មណ៍បែបណា» និងបទចម្រៀងជាច្រើនទៀតទាក់ទងនឹងទំនាក់ទំនងស្នេហាប្ដីប្រពន្ធ ។ តែនេះជាលើកដំបូងហើយសម្រាប់ដៃគូថ្មី គឺកញ្ញាបានប៉ះដៃគូជាមួយលោក ហ្សូណូ

តាមរយៈសមត្ថភាពរបស់អ្នកទាំងពីរ ពិតជាមិនធ្វើអោយទស្សនិកជនខកបំណងនោះទេ។ ដូចដែលលោកអ្នកបានជ្រាបមកហើយលោក ហ្សូណូ ក៏កំពុងតែត្រូវបានទស្សនិកជនកោតសរសើរក្នុងការសម្ដែងជាតួឯកក្នុងរឿង «ខោល» ដែលកំពុងតែចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ ។

គួរជម្រាបថា ភាពយន្ត «ជីវិតគូ» មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ចាប់ពីម៉ោង៧ ដល់ម៉ោង ៨យប់៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]