រាជធានីភ្នំពេញ ៖ អ្នកគាំទ្រវិស័យបវរកញ្ញា កំពុងរង់ចាំមើល ដំណើរការនៃការប្រកួត Miss Grand International 2022 ដែលនឹងប្រារព្ធធ្វើនៅចុងខែតុលានេះ ដោយប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ ជាមួយគ្នានេះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចាកចេញពីព្រលានយន្តហោះមាតុភូមិ កាលពីព្រឹកថ្ងៃទី ០៣ តុលា ថ្មីៗនេះ ដើម្បីហោះហើរ ទៅចូលរួមប្រកួតលើឆាកអន្តរជាតិ។
តួយ៉ាង តារាស្រីរូបនេះ បានបង្ហោះវីដេអូ ពេលកំពុងរៀបចំសម្ភារៈដាក់ក្នុងវ៉ាលីសម្លៀកបំពាក់ ដោយក្នុងនោះ ហ្វេនៗផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ស្បែកជើងច្រើនគូ ម៉ូតនិងពណ៌ខុសៗគ្នា មិនក្រោមជាង១០គូនោះឡើយ ជាហេតុធ្វើឲ្យហ្វេនៗរំពឹងលើលទ្ធផលឆ្នាំនេះកាន់តែខ្លាំង ក្រោយឃើញវីដេអូ រៀបចំសម្លៀកបំពាក់របស់បវរកញ្ញាតំណាងកម្ពុជារូបនេះរួច ពោរពេញដោយភាពជឿជាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មហាជនខ្មែរពេញចិត្តជាខ្លាំង ចំពោះបវរកញ្ញារូបនេះ តាំងពីថ្ងៃប្រកាសលទ្ធផល ដែលរូបនាងតែងហ្វឹកហាត់យ៉ាងស្វិតស្វាញ ដើម្បីបំពេញសមត្ថភាពឲ្យគ្រប់គ្រាន់ ចូលរួមការប្រកួតលើឆាកអន្តរជាតិមួយនេះ ហ្វេនៗបវរកញ្ញាជឿជាក់ថា បងប្អូនខ្មែរនឹងចូលរួមក្នុងការបោះឆ្នោត និងគាំទ្ររូបនាង ឲ្យដូចរៀមច្បងជំនាន់មុនៗ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Pich Votey Saravody on Instagram: “Let’s have a look at my luggage preparation for the Miss Grand International 2022 . All my suitcase is done preparing and I am ready for…”
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]