កូរ៉េខាងត្បូង៖ មិនត្រឹមតែរឿងការងារនៅក្នុងវិស័យសិល្បៈ ដែលធ្វើឲ្យអ្នកគាំទ្រតាមដាននោះទេ ផ្ទុយទៅវិញ សម្រាប់ជីវិតប្ដីប្រពន្ធរបស់ តារាប្រុសស្រី លោក Bi Rain និង Kim Tae Hee ក៏ត្រូវបានហ្វេនៗយកចិត្តទុកដាក់ ជាមួយនឹងភាពផ្អែមល្ហែម ព្រមទាំងសកម្មភាពផ្សេងៗរបស់ពួកគេជាច្រើន ផងដែរ។
ដោយឡែក កាលពីថ្មីៗនេះ ប្ដីប្រពន្ធរបស់តារាប្រុសស្រីគូនេះ បានទាញយកចំណាប់អារម្មណ៍សាជាថ្មី ខណៈដែលតារាចម្រៀងស្រី Kang Min Kyung បានក្លាយជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមួយ នៅលើ Channel Youtube របស់ Bi Rain ហើយ តារាប្រុសរូបនេះ ក៏បានរកឃើញចិញ្ចៀនមួយនៅលើដៃរបស់ Min Kyung ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាស្រីរូបនេះ ក៏បាននិយាយថា វាគឺជាចិញ្ចៀនគូរបស់នាង ជាមួយមិត្តរួមក្រុម Lee Hae Ri ព្រមទាំងបានសួរទៅតារាប្រុស Rain ថាតើមានរបស់ដែលត្រូវគ្នា ជាមួយប្រពន្ធរបស់លោកដែរឬយ៉ាងណា។
អ្វីដែលសំខាន់នៅក្នុងនោះ លោក Bi Rain ក៏បានឆ្លើយតបយ៉ាងត្រង់ៗថា៖
តាមរយៈការឆ្លើយតបរបស់ Bi Rain អាចបង្ហាញឲ្យដឹងថា លោកមិនចូលចិត្តស្លៀកសំលៀកបំពាក់ ដូចជាន់គ្នានោះទេ ។ ហើយការចែករំលែកមួយនេះ អាចនិយាយបានថា ក្រោយពីសាងស្នេហ៍ជាមួយគ្នា រយៈពេល ១០ឆ្នាំ ពួកគេមិនដែលពាក់អាវគូស្នេហ៍ឡើយ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]