អេស្ប៉ាញ៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Real Madrid កំពុងពិភាក្សាលើការបន្តកុងត្រាថ្មីដល់ខ្សែការពារ Eder Militao រហូតដល់ឆ្នាំ២០២៨។
Militao បានផ្ទេរពីក្លិប Porto មកកាន់ទឹកដី Santiago Bernabeu កាលពីឆ្នាំ២០១៩ ហើយមកទល់ពេលនេះរូបគេបានក្លាយជាកីឡាករស្នូលមួយក្នុងក្រុម Real Madrid ដោយកាលពីរដូវកាលមុនបានជួយក្លិបឲ្យលើកពាន La Liga និង Champions League ផងដែរ។
Fabrizio Romano បានផ្សាយថា Militao នឹងទទួលបានការដំឡើងប្រាក់ខែហើយតម្លៃផ្ដាច់កុងត្រារបស់គេគឺដល់ទៅ១ពាន់លានដុល្លារឯណោះ។
Eder Militao វិញក៏បានព្រមព្រៀងបន្តកុងត្រាតាមពាក្យសម្ដីជាមួយ Real Madrid តាំងពីខែកក្កដាឆ្នាំនេះមកម៉្លេះ៕
ប្រភព៖: football-espana
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]