ភ្នំពេញ៖ អាចនិយាយបានថា កាលពីដើមឆ្នាំ២០២២ ក្រុមហ៊ុន មេឌាឡូដ ទើបតែបង្កើតកម្មវិធីប្រកួតបវរកញ្ ញា Miss Teen International Cambodia ជាលើកដំបូង។ ក្នុងនោះដែរ រកឃើញម្ចាស់ជ័យលាភីឯកបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជាដល់ទៅ២រូបឯណោះ។ ដោយកញ្ញា ឌី បញ្ញាវិមាលា ជាម្ចាស់មកុដMTIC2021 និងកញ្ញា សុខ និដាណាត់ ជាម្ចាស់មកុដMTIC2022។
យ៉ាងណាមិញ ថ្មីៗនេះពីកម្មវិធី Miss Teen International Cambodia ទើបតែប្រកាសស្វែងរកបេក្ខភាពដាក់ពាក្យចូលរួមប្រកួតនាដើមឆ្នាំ ២០២៣ខាងមុខនេះ។ ស្របពេលកម្មវិធីបើកឲ្យដាក់ពាក្យ គេឃើញមានសុភាពនារីជាច្រើនរូប បានដាក់ពាក្យចូលរួមប្រកួតយ៉ាងច្រើនកុះករតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ការដាក់ពាក្យប្រកួត Miss Teen International Cambodia 2023 នឹងបើកឱកាសឲ្យបេក្ខនារីដែលកើតឆ្នាំ២០២១ខែកក្កដា ដល់ឆ្នាំ២០០៨។ មូលហេតុ ថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពីកម្មវិធីនឹងមានមកុដចំនួន៨ ដើម្បីឲ្យម្ចាស់ជ័យលាភី មានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិ ក្នុងកម្មវិធីណាមួយនាពេលខាងមុខ។ ដំណឹងមួយនេះ ពិតជាអស្ចារ្យសម្រាប់ប្អូនៗបេក្ខនារីដាក់ពាក្យប្រកួត Miss Teen International Cambodia 2023 ហើយរង់ចាំមើលទាំងអស់គ្នា ថាតើបេក្ខនារីទាំង៨រូបណាមានឱកាសគ្រងមកុដទាំងនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]