រាជធានីភ្នំពេញ ៖ ជឿជាក់ថាមហាជនភាគច្រើន ប្រាកដជាបានស្គាល់ តារាសម្តែងជើងចាស់ លោកស្រី ចាន់ តារាទី ស្ទើរគ្រប់ៗគ្នាទៅហើយ ជាតារាសម្តែងល្បីឈ្មោះបោះសម្លេង កំឡុងទសវត្ស៨០និង៩០ ដែលលោកស្រី ត្រូវមហាជនពេញចិត្តជាខ្លាំងនឹងការសម្តែង ព្រមទាំង រូបសម្រស់ ស្រស់សោភាពីធម្មជាតិ។
យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រី ហាក់ដកឃ្លានិងស្ងប់ស្ងាត់ពីវិថីសិល្បៈច្រើន ជាពិសេសការចេញសម្តែងនេះផ្ទាល់តែម្តង ខណៈពេលតារាជំនាន់គ្នាលោកពូ ទេព រិនដារ៉ូ នៅមានទីផ្សារការងារ មិនចាញ់តារាជំនាន់ថ្មី រលកក្រោយៗប៉ុន្មាននោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្រោយខ្នងនៃការស្ងប់ស្ងាត់នេះ ការពិត តារាសម្តែងជើងចាស់រូបនេះ មមាញឹកនឹងការរកស៊ីច្រើនមុខ ចម្រុះគ្នា មានទាំងគ្រឿងបរិភោគដែលធ្វើដោយផ្ទាល់ដៃ និងសម្ភារៈប្រើប្រាស់ថែមទៀតផង ជាក់ស្តែងថ្មីៗនេះ តារាសម្តែង សាវិន ហ្វីលីព បានទៅដល់គេហដ្ឋានផ្ទាល់របស់លោកស្រី នៅក្នុងបុរីពិភពថ្មីចម្ការដូង។
ក្រៅពីអាជីពលក់ ផ្អក ប្រហុក ត្រីងៀត ដែលធ្វើដោយផ្ទាល់ដៃលក់តាមអនឡាញហើយនោះ លោកស្រីក៏នៅមានមុខរបរលក់កាបូបនារីៗ ស្បែកសុទ្ធតម្លៃធូរថ្លៃ ជាមុខរបរដែលកូនស្រីធ្លាប់រកស៊ី ហើយពេលនេះក៏បន្តដល់លោកស្រី ដោយការLiveមានភាពរអាក់រអួលនោះ លោកស្រីកំពុងលក់ឡៃឡុងកាបូបយីហ៊ោល្បីៗទាំងនោះ ក្នុងតម្លៃត្រឹមតែ១៣ដុល្លារប៉ុណ្ណោះ ដើម្បីឲ្យឆាប់អស់យកទុនបន្ថែមលើអាហារដ្ឋានរបស់លោកស្រី នេះបើតាមការប្រាប់ឲ្យដឹងរបស់តារាសម្តែង សាវិន ហ្វីលីព ដែលរៀបរាប់ថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]