កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ៣ ខែតុលាកន្លងទៅនេះ បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់មួយរយៈ ខាងផលិតកម្ម YG Entertainment បានលើកឡើង ពីការស្នើសុំឱ្យប៉ូលីស ធ្វើការស៊ើបអង្កេតគណនីដែលបានផ្សព្វផ្សាយរូបថតឯកជនរបស់ តារាស្រី Jennie សមាជិក្រុម BLACKPINK នៅលើបណ្តាញសង្គម។
ក្នុងនោះដែរ ក្រុមហ៊ុនគ្រប់គ្រងរបស់ BLACKPINK ក៏បានបន្តតាមដានខ្លឹមសារ និងដាក់ពាក្យបណ្តឹង ក្នុងខែកញ្ញា បន្ទាប់ពីប្រមូលព័ត៌មានបានរួចមក។ ជាពិសេស ដើម្បីកាត់បន្ថយទៅលើការខូចខាត YG ក៏បានបដិសេធ មិនបញ្ចេញទស្សនៈរបស់ខ្លួន ទៅលើព័ត៌មានប្រឌិត ការវា.យ.ប្រហារផ្ទាល់ខ្លួន ក៏ដូចជា ការបំ.ពា.នលើឯកជនភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈសេចក្ដីប្រកាស ផលិតកម្ម YG Entertainment និយាយថា៖
គួររំឮកផងដែរថា កាលពីថ្មីៗនេះ រូបថតឯកជនជាច្រើនរបស់ តារាស្រី Jennie ត្រូវបានចែកចាយដោយគណនីបណ្តាញសង្គមមួយ ដោយក្នុងនោះ មានរូបភាពរ.សើ.ប និងស្និទ្ធស្នាលមួយចំនួនជាមួយ V សមាជិកBTS ដែលបានបង្កឱ្យមានព័ត៌មានស្នេហា រវាងតារាទាំងពីរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]