រាជធានីភ្នំពេញ ៖ ដូចដែលមហាជន បានជ្រាបរួចមកហើយថា តារាប្រុស នាយក្រិន ជាអតីតតារាកំប្លែងក្នុងក្រុមរបស់ តារាកំប្លែង លោកតាកុយ ដែលពេលនេះ សមាជិកក្រុមកំប្លែងល្បីឈ្មោះមួយនេះក៏បានបែកក្រុមអស់ រួចទៅប្រកបរបររកស៊ីរៀងៗខ្លួន ជីវភាពម្នាក់ៗក៏គ្រាន់បើ ប៉ុន្តែសម្រាប់តារាកំប្លែងនាយក្រិន ហាក់មានវាសនាខុសគេបន្តិច ដោយបច្ចុប្បន្ន ហាក់បាត់មុខមាត់មិនសូវបង្ហាញប៉ុន្មានឡើយ។

យ៉ាងណាមិញ ក្រោយបែកធ្លាយដំណឹងបែកបាក់ ជាមួយគ្រួសារ ដោយអតីតភរិយាលួ.ចមានអ្នកទី៣នោះ រូបលោកទទួលអំរែកធ្ងន់ ដោយត្រូវរ៉ាបរង ការមើលថែកូនៗដល់ទៅ៣នាក់ ជាងនេះទៅទៀត រូបលោកក៏ធ្លា.ក់ខ្លួនមានជំ.ងឺដែលធ្វើឲ្យ តារាកំប្លែងរូបនេះ​ ហាក់ប្រែប្រួលទាំងសម្រស់ និងសុខភាពក៏កាន់តែខ្សោយ។ គួរបន្ថែមថា កន្លងមករូបលោកធ្លាប់បង្ហើបថា អ្វីដែលធ្វើឲ្យខ្លួនជួបបញ្ហានោះគឺ ដោយសារតែរូបរាងតូចល្អិតខុសគេដូច្នេះហើយ ទើបមានផលពិបាកក្នុងរកការងារធ្វើចិញ្ចឹមកូន ក្រៅពីការងារសិល្បៈជាតារាកំប្លែងដូច្នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះ គេក្រឡេកឃើញតារាកំប្លែងរាងតូចល្អិតល្បីឈ្មោះម្នាក់នេះ ទទួលការងារសម្តែងតាមរោងល្ខោននៅតាមវត្ត ជាតួអង្គត្លុក ដែលទទួលបានកម្រៃបន្តិចបន្តួច ទុកចិញ្ចឹមកូនៗ រីឯរូបសម្រស់វិញ ធ្វើឲ្យមហាជនមើលសឹងតែមិនស្គាល់ ខុសប្លែកឆ្ងាយជំនាន់រូបលោកកំពុងពេញល្បីៗ ដែលមានស្បែកភ្លឺម៉ត់រលោង រាងស្តើង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាកំប្លែង នាយក្រិន
តារាកំប្លែង នាយក្រិន
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ក្រិន