រាជធានីភ្នំពេញ ៖ ពិតណាស់តារាកំប្លែង នាយពាក់មី ត្រូវមហាជនសរសើរពី វាសនាឆ្អឹងអណ្តែត ទាយទុកមិនត្រូវ កើតក្នុងគ្រួសារក្រីក្រ ប៉ុន្តែពេលនេះ ជីវភាពប្រែប្រួល១៨០ដឺក្រេ មានរថយន្តទំនើបជិះ មានផ្ទះស្កឹមស្កៃរស់នៅ មិនតែប៉ុណ្ណោះ នៅធ្វើផ្ទះឲ្យឪពុកម្តាយបង្កើត និងឪពុកម្តាយក្មេកតម្លៃរាប់ម៉ឺនទៀតផង។
ជាងនេះទៅទៀត អ្នកតាមដានតារាកំប្លែងរូបនេះ នរណាៗក៏ស្ញប់ស្ញែងពី គំនិតរបស់រូបលោក ទោះទទួលការអប់រំមិនបានជ្រៅជ្រះ ប៉ុន្តែឆ្លាតនិងរវៀស ហេតុនេះហើយទើបធ្វើឲ្យរូបលោក អាចធ្វើឲ្យជីវិតផ្លាស់ប្តូរ មិនខុសពីដំណើររឿងភាគប៉ុន្មានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សងាកទៅមើល ជីវិតគ្រួសារវិញ ជឿជាក់ថាបងប្អូនប្រាកដជាជ្រាបហើយថា ភរិយា តារាប្រុសល្បីឈ្មោះរូបនេះ មិនមែនជានារីស្រស់ស្អាត ទោះប្តីមានមុខមាត់ខ្លាំងក្តី តែរូបនាងមិនចូលចិត្តភាពឆើតឆាយ តុបតែងខ្លួនសាមញ្ញៗរហូតគេល្បីថា មិនសមនឹងប្តីថែមទៀតផង ប៉ះស្វាមីខ្លះ ប្រហែលក្បត់ចិត្តភរិយាមានថ្មីទៅហើយ តែហេតុអ្វីនាយពាក់មី ស្មោះស្ម័គ្រដល់ថ្នាក់នេះ?។
យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសថ្មីៗនេះ រូបលោកបានបង្ហើបថា ដោយសារតែ ភរិយាហែលឆ្លងការលំបាកកំសត់កម្រជាមួយគ្នា ភរិយាសុខចិត្តផ្លាស់បន្ទប់ជួលនៅជាមួយមិត្តភក្តិ មកនៅក្រៅតែឯងដើម្បីរូបលោក ជាងនេះទៅទៀត អ្វីដែលរូបលោកគិតថា ភរិយារើសយកខ្លួន ដោយសេដ្ឋកិច្ចភរិយា នាពេលនោះ ហាក់មានប្រៀបជាងខ្លួនគឺ ដោយសារភាពឆ្លាតវៃរបស់ខ្លួននេះហើយ។
រូបលោកបញ្ជាក់ថា ដោយសារតែជំនាញសំណង់រូបលោក នៅបន្ទប់ជួល២នាក់ភរិយា មិនអស់ប្រាក់ហើយថែមទាំងទទួលកម្រៃបាន១០០ដុល្លារក្នុងមួយខែបន្ថែមទៀត ដោយសារតែ ម្ចាស់ផ្ទះទុកចិត្តឲ្យគ្រប់គ្រងបន្ទប់ជិត១០០ មានបញ្ហាមិនថាទំនាស់ក្នុងគ្រួសារ ស្ទះលូ ឬអ្វីក៏ដោយ ក៏អាចដោះស្រាយបាន មួយវិញទៀត សម្រាប់ការងារសំណង់វិញ រូបលោកផ្តើមពីកម្មកររហូតក្លាយជាមេការ គ្រប់គ្រងលើកម្មករគ្នាឯង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ (2) Facebook
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]