ថៃ៖ មកទល់នឹងពេលនេះ សម្រាប់តារាស្រី Nune Woranuch នៅតែជាទីពេញនិយមរបស់បណ្ដាអ្នកគាំទ្រ នៅពេលដែលពួកគេបានមើលឃើញពីភាពស្រស់ស្អាត វ័យក្មេងរបស់នាង រួមទាំងការតុបតែងខ្លួនឆើតឆាយស្ទើរតែគ្រប់ស្ទាយ៍ទៅហើយ។

ជាពិសេស ជាមួយនឹងឱកាសក្នុងការប្រារព្ធខួបកំណើតគម្រប់ ៤២ ឆ្នាំ ជាមួយមិត្តៗនោះ តារាស្រីរូបនេះ ក៏បានបង្ហាញពីភាពគួរឲ្យស្រលាញ់ រហូតត្រូវបានអ្នកគាំទ្រសរសើរមិនឈប់ឈរ ទៅលើមុខមាត់របស់នាង ដែលកាន់តែក្មេងជារៀងរាល់ថ្ងៃ ទៀតផង។ ប៉ុន្តែ តារាស្រី Nune ក៏បានត្រឹមតែ​លើកឡើងថា វាមិន​មាន​អ្វី​ពិសេស​ទេ ដែលវា​ជា​ឆ្នាំ​មួយ​ទៀតហើយ ​ដែល​អាយុរបស់នាងត្រូវ​បាន​កើន​ឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យយកចិត្តទុកដាក់នោះគឺ នៅពេលដែល មហាជន​ជា​ច្រើន បាន​បញ្ចេញ​មតិ​សួរនាំ ក៏ដូចជាសរសើរចំពោះសម្រស់តារាស្រីរូបនេះ Nune ស្រាប់តែបង្ហាញអារម្មណ៍ថា នាងពិតជា សប្បាយរីករាយ និងបានអរគុណដែលគ្រប់គ្នា នៅតែតាមដានការងារ ព្រមទាំងសកម្មភាពជាច្រើនទៀតរបស់នាង ផងដែរ៕

ប្រភព៖ Thairath

សូមទស្សនារូបភាពខាងក្រោម៖ 

Nune
Nune
Nune
Nune
Nune
Nune
Nune
Nune

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]