ថៃ៖ ពិតណាស់ បច្ចុប្បន្ននេះឃើញថា តារាសម្ដែងវ័យក្មេង ដែលពោរពេញដោយសម្ថភាព ប្អូនស្រី Inter Rungrada ទទួលបានសន្ទុះនៅក្នុងការគាំទ្រខ្លាំងឡើងគួរឲ្យកត់សម្គាល់ ខណៈពេលដែលរឿងភាគថ្មីៗសម្ដែងដោយក្មេងស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

មិនត្រឹមតែ មានសមត្ថភាពដ៏ល្អគួរឲ្យសរសើរ តែមួយមុខនោះទេ ក៏ប៉ុន្តែក្មេងស្រីរូបនេះ ក៏ត្រូវបានទាក់ចិត្តបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស ព្រោះតែរូបសម្រស់ មុខមាត់យ៉ាងស្រស់សោភា ស្របជាមួយនឹងអត្តចរិតយ៉ាងពូកែ និងគួរឲ្យស្រលាញ់ខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារា​សម្ដែង​ស្រី​វ័យ​១០​ឆ្នាំ របស់​ប្រទេស​ថៃ​រូប​នេះ ត្រូវ​បាន​មហាជន​ហៅ​ថា ជា​សេដ្ឋីនី​វ័យក្មេង​ដែល​មានទ្រព្យ​ស្ដុកស្ដម្ភ ព្រោះ​សមត្ថភាព​ក្នុង​ការ​រក​ចំណូល​របស់​តារា​ស្រី Inter លើស​ពី​ក្មេង​ទូទៅ​មួយ​ចំនួន។​ ក្នុងនោះ Inter អាច​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ដោយ​គ្រាន់តែ​តម្លៃ​ខ្លួន ​សម្ដែង​របស់​នាង គឺ​ហក់​ដល់​ខ្ទង់ ៧ លាន​បាត​(ជាងពី២ម៉ឺនដុល្លារ) ឯណោះ​។

ជាងនេះទៅទៀត បន្ទាប់ពីកាក់កបក្នុងទីផ្សារសិល្បៈហើយ តែបើក្រឡេកទៅមើល សុភមង្គលនៅក្នុងគ្រួសាររបស់នាងតូចរូបនេះវិញ គឺរឹតតែពោរពេញដោយសុភមង្គល និងក្តីសុខ ភាពកក់ក្តៅយ៉ាងខ្លាំង៕

ប្រភព៖ កោះសន្តិភាព

សូមទស្សនារូបភាពខាងក្រោម​៖

Inter
Inter
Inter
Inter
Inter
Inter
Inter
Inter
Inter
Inter
Inter

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]