ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ឃឿន ប៉ូលីកា ជាបវរកញ្ញាដំបូងគេដែលឈ្នះមកុដ Miss Preteen International Cambodia2022។ បន្ទាប់ពីគ្រងតំណែងមួយនេះរួច នាងមានឱកាសទៅប្រកួតលើឆាកអន្តរជាតិ នាដើមឆ្នាំ២០២៣ នៅក្នុងកម្មវិធី Junior Idol World។

ពិតណាស់ នេះជាដំណឹងមួយដ៏ពិសេសសម្រាប់នាងដែលអាចបង្ហាញសមត្ថភាពលើឆាកលំដាប់ថ្នាក់អន្តរជាតិទាំងវ័យក្មេងយ៉ាងដូច្នេះ។ ក្នុងនោះដែរ មួយរយៈយុងក្រោយនេះ គេឃើញកញ្ញា ឃឿន ប៉ូលីកា កាន់តែមានភាពមមាញឹកជាមួយការងារថតសម្អាងការ និងថតម៉ូតផ្សេងៗផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ ថ្មីៗនេះកញ្ញា ឃឿន ប៉ូលីកា បានតុបតែងខ្លួនស្លៀកជាមួយនឹងរ៉ូបកូនក្រមុំពណ៌សមើលទៅពិតជាស្រស់សោភាបែបស្រទន់ ហ្វេនៗឃើញហើយភ្លឹកនឹងសម្រស់ដ៏ផូរផង់នាងគ្រប់គ្នា។  ម្យ៉ាងរូបភាពជាច្រើនសន្លឹករបស់នាង ពិតជាមានភាពលេចធ្លោ ទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្ដាញសង្គមខ្លាំងតែម្ដង៕

ប្រភពរូបភាព៖ Nob Dane SamAngkar

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា
កញ្ញា ឃឿន ប៉ូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]