បាត់ដំបង៖ រដ្ឋបាលខេត្តបាត់បង បានចេញសេចក្តីជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់បាត់ដំបង និងក្រៅខេត្តឲ្យជ្រាបថា ដើម្បីចូលរួមអបអរសាទរព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប អកអុំបុក និងសំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រណាំងទូក«ង»​ខ្នាតប្រពៃណី ស្ថិតនៅលើដងស្ទឹងសង្កែ ចាប់ពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ជាមួយគ្នានេះ កាន់តែកៀកថ្ងៃជិតរៀបចំបុណ្យអុំទូកថ្នាក់ខេត្តមកដល់ ក្នុងខេត្តបាត់ដំបង គេសង្កេតឃើញកីឡាករអុំទូកជាច្រើននាំគ្នា ធ្វើពិធីទម្លាក់បង្គងទូក (ង) ព្រមទាំងហ្វឹកហាត់ជាបណ្ដើរៗ ដើម្បីត្រៀមលក្ខណៈប្រកួត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមទៅនឹងការហ្វឹកហាត់ទៀតនោះ កាលពីថ្មីៗកន្លងទៅ មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាចាប់អារម្មណ៍ ព្រមទាំងចែករំលែកបន្តគ្នាព្រោងព្រាត ចេញពីគណនីឈ្មោះ នរិន្ទរង្សី ពិជ័យចិត្របុត្រ នូវសម្រស់ដ៏ស្រស់សង្ហារបស់កីឡាករអ្នកអុំទូកង ដែលមានសាច់ដុំធំៗ បូករួមសាក់យ័ន្តខ្មែរ អុំទូកប្រកបដោយភាពស្វាហាប់ ស្រស់សង្ហា គួរឱ្យចាប់អារម្មណ៍ក្រៃលែង៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាព កីឡាករទូកងហាត់សម
ទិដ្ឋភាព កីឡាករទូកងហាត់សម
ទិដ្ឋភាព កីឡាករទូកងហាត់សម
ទិដ្ឋភាព កីឡាករទូកងហាត់សម
ទិដ្ឋភាព កីឡាករទូកងហាត់សម
ទិដ្ឋភាព កីឡាករទូកងហាត់សម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]