កូរ៉េខាងត្បូង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយមួយរបស់ម៉ិកស៊ិកនៅថ្ងៃទី ៣ ខែតុលា បានរាយការណ៍ព័ត៌មានគួរឱ្យចាប់អារម្មណ៍ដល់អ្នកគាំទ្ររបស់ក្រុមចម្រៀង BTS នឹងធ្វើការសម្តែងបើកកម្មវិធី World Cup ក្នុងប្រទេសកាតា នៅចំពោះមុខអ្នកទស្សនា ៦ម៉ឺននាក់។

ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយក៏បានបន្ថែមថា BTS គឺជាក្រុមក្មេងប្រុសដ៏ធំបំផុតនៅក្នុងពិភពលោក ហើយ «FIFA World Cup» គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៅក្នុងបាល់ទាត់ ហេតុដូច្នេះវាក្លាយទៅជាព្រឹត្តិការណ៍ដែលធ្វើអោយពិភពលោកគួរតែចងចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ពិធីបើកការប្រកួត FIFA World Cup 2022 នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា នៅកីឡដ្ឋាន Al Bayt ក្នុងប្រទេសកាតា ចំថ្ងៃតែមួយជាមួយនឹងការប្រកួតបើកឆាកនៃការប្រកួត ដែលជាការប្រកួតរវាងប្រទេសកាតា និងប្រទេសអេក្វាឌ័រដូច្នេះដែរ៕

ប្រភព​​​៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

BTS
BTS
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]