រាជធានីភ្នំពេញ ៖ ពិតណាស់ ការប្រកួតMiss Grand Cambodia ឆ្នាំនេះ ហាក់រងមតិរិះ.គន់ តាំងពីបើកក្បាលដំបូងៗរហូតដល់វគ្គផ្តាច់ព្រ័ត ជាពិសេសគឺក្នុងពេលប្រកាសឈុតតំណាងជាតិ ដែលត្រូវយកទៅប្រកួតលើឆាក Miss Grand International នៅប្រទេសឥណ្ឌូណេស៊ីនេះតែម្តង។

ដោយក្នុងនោះ អ្នកគាំទ្រវិស័យបវរកញ្ញាបង្ហាញ ភាពចម្រូងចម្រាស់ ការមិនពេញចិត្តជាខ្លាំង ក្រោយឈុត«គោព្រៃ» ជាឈុតតំណាងខេត្តមណ្ឌលគិរី ក្លាយជាឈុតតំណាងជាតិ ដោយគេឯងល្បីថាមិនសាកសមយកទៅប្រកួត ព្រោះសាមញ្ញពេក រហូតដល់មានបុគ្គលជាច្រើនសុំឲ្យក្រុមហ៊ុន ដកឈុតនេះចេញថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីទទួលបានការមិនពេញចិត្តជាខ្លាំងពីមហាជន ក្រុមអ្នកច្នៃម៉ូតក៏បានកែច្នៃបន្ថែមលើឈុតនេះ ដែលមុនយកទៅប្រកួត បានត្រឹមឃើញតែផ្នែកខ្លះៗប៉ុណ្ណោះនៃឈុត មានដូចជា ការបិទគ្រប់កាហ្វេលើអាវជាដើម ប៉ុន្តែហាក់មិនទទួលបានផ្លែផ្កាទាល់តែសោះ មានតែរងមតិជាន់ពន្លិចបន្ថែម។

តួយ៉ាង ដោយសារតែមតិប្រតិកម្មកាន់តែរីកធំ ខណៈខ្លួនខំសម្រួលការងារម្តងហើយម្តងទៀត ជាហេតុធ្វើឲ្យ អ្នកច្នៃម៉ូតខឹ.ងសម្បា.ររហូតដល់ថ្នាក់បង្ហោះសារឆ្លើយឆ្លង នឹងការរិះ.គន់ថាឲ្យ ក្រុមច្នៃម៉ូតរៀនមើលពីស្នាដៃអ្នកដទៃកន្លងមកនោះ ថា ៖

ទឹកគ្រឿង
សំណេររបស់អ្នកច្នៃម៉ូត

គួរបញ្ជាក់ផងដែរថា បវរកញ្ញាតំណាងកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅដល់ប្រទេសឥណ្ឌូណេស៊ី ដើម្បីត្រៀមខ្លួនចូលរួមដំណើរការប្រកួតរួចរាល់ហើយ ដោយកន្លងមករូបនាងធ្លាប់បង្ហើបថា រូបនាងចង់ទទួលការគាំទ្រនិងសាទរដូចរាមច្បងជំនាន់មុនៗជាខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ផ្នែកមួយនៃឈុត«គោព្រៃ»
រូបភាព
អ្នកច្នៃម៉ូត ទឹកគ្រឿង
អ្នកច្នៃម៉ូត ទឹកគ្រឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]