ថៃ៖ អាចនិយាយបានថា គឺជាពេលវេលាមួយ ដែលបានធ្វើឲ្យអ្នកគាំទ្រ កំពុងតែរង់ចាំមើល ក្រោយពីលេចចេញ នូវរូបភាពគូជាមួយគ្នា រវាងតារាស្រី Baifern Pimchanok និងលោក Nine Naphat នៅប្រទេសអ៊ីតាលី ដែលបានដើរលេងជាមួយគ្នាយ៉ាងរីករាយ។

ដោយសារតែនៅក្នុងនោះ លាយឡំនឹងភាពស្និទ្ធស្នាល ក៏ដូចជាសកម្មភាពដ៏ផ្អែមល្ហែម របស់តារាប្រុសស្រីទាំងពីររូបនេះហើយ​ បានធ្វើឲ្យមានការសង្ស័យមិនឈប់ឈរពីបណ្ដាអ្នកគាំទ្រ ព្រមទាំងចង់ដឹងយ៉ាងច្បាស់ៗ ថាតើស្ថានភាពរបស់ដៃគូមួយនេះ អាចនឹងមានឱកាស បានក្លាយជាគូស្នេហ៍ពិតប្រាកដឬយ៉ាងណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅទីបំផុត មិនឲ្យហ្វេនៗរង់ចាំយូរទៀតទេ តារាស្រី Baifern Pimchanok ក៏បានបង្ហើបថា ដំណើរកម្សាន្តមួយនេះ គឺទៅមើលកម្មវិធីដើរម៉ូដផ្សេងៗគ្នា ប៉ុន្តែថ្ងៃចុងក្រោយមុនត្រឡប់មកវិញ ពួកគេទាំងពីរបានមានពេលទំនេរ ដូច្នេះ​ ក៏​បានមក​ជួប​គ្នា​ ទៅ​ញ៉ាំ​អាហារ ​និង​ថត​រូប។

លើសពីនេះ នៅពេលដែលមហាជន​ បានសរសើរ​ពីភាព​ផ្អែម​ល្ហែមរបស់ពួកគេហើយ តារាស្រី Baifern បាន​ត្រឹមតែលើកឡើងថា៖

Baifern

មិនត្រឹមតែប៉ុណ្ណោះ Baifern ថែមទាំងរៀបរាប់ថា ក្នុងនាមជាមិត្តនឹងគ្នា ការទៅដើរលេងថតរូបពិតជា មានអារម្មណ៍ថាងាយស្រួល និង សប្បាយ​ចិត្ត​ជា​មួយ​គ្នា​ ហើយជា​មិត្ត​ប្រហែល​ជា​មិន​ជំពប់​ដួល​រហូត​ក្លាយ​ជា​គូស្នេហ៍នោះទេ ដោយពួកគេមានភាពស្មោះត្រង់នឹងគ្នា ហើយពួកគេក៏មិនគិតថា នឹងក្លាយជាអ្វីផ្សេងនោះឡើយ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Baifern
Baifern
Baifern
Baifern
Nine
Baifern និង Nine
Baifern និង Nine
Nine និង Baifern 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]