រាជធានីភ្នំពេញ ៖ អ្នកលេងបណ្តាញសង្គមភាគច្រើន ប្រាកដជាបានស្គាល់តារាភេទទី៣ ហ៊ាហ័ង ជាតារាហ្វេសប៊ុកដែលចូលចិត្តធ្វើវីដេអូកំប្លែងៗ លេចមុខមាត់ក្នុងវីដេអូផ្សាយពាណិជ្ជកម្ម និងថតស្បតនានាជាច្រើន មិនតែប៉ុណ្ណោះ រូបនាង ត្រូវគេស្គាល់ច្បាស់ជាមនុស្សនៅក្នុងក្រុមរបស់តារាប្រុស Peypey Dy ថែមទៀតផង។

តួយ៉ាង ប្រសិនបើអ្នកជាហ្វេនតាមដានរាល់ការបង្ហោះវីដេអូរបស់ក្រុម លោក Peypey Dy ជឿជាក់ថា ហ្វេនៗប្រាកដជាចំណាំសម្រស់ កាលចូលសិល្បៈដំបូងៗរបស់ ហ៊ាហ័ង ជាក់ជាមិនខាន បើប្រៀបធៀបនឹងពេលនេះគឺដូចមនុស្ស២នាក់ផ្សេងគ្នា ដល់ថ្នាក់សឹងតែមិននឹកស្មានដល់ថាអាចស្អាតបែបនេះផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយកែកុនផ្ទៃមុខហើយនោះ ហ៊ាហ័ង កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ រួមផ្សំនឹងកម្ពស់ រាងរ៉ូវបរិបូណ៌ពីកំណើតទៀតនោះ ធ្វើឲ្យសុភាពនារីជាច្រើននាំគ្នាច្រណែននឹង រូបសម្បត្តិរបស់តារាភេទទី៣រូបនេះ បច្ចុប្បន្ន ទាក់ទាញមិនចាញ់តារាម៉ូដែលប៉ុន្មានឡើយ។

ក្នុងនោះគេក្រឡេកឃើញ គ្រូពេទ្យកែសម្ភស្សរបស់រូបនាង បានបង្ហោះសារអមជាមួយរូបភាព មុននិងក្រោយកែកុន កាន់តែធ្វើមហាជនកាន់តែភ្ញាក់ផ្អើល ក្រោយទម្លាយថា​ រូបនាងកែកុនច្រើនកន្លែងដូច្នេះ ៖

Dr. Kim Eng
  តារាភេទទី៣ ហ៊ាហ័ង(ពីមុន)
  តារាភេទទី៣ ហ៊ាហ័ង(ឥលូវ)
តារាភេទទី៣ ហ៊ាហ័ង(ឥលូវ)
សំណេររបស់គ្រូពេទ្យ

ចុចនៅទីនេះ ដើម្បីមើលរូបភាពបន្ថែម ៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]