បេះដូងជាផ្នែកសំខាន់បំផុតក្នុងរាងកាយ និងការពារដោយស្រទាប់ក្រាស់នៃជាលិកា ហើយជាកន្លែងច្របាច់ និងចែកចាយ ឈាមទៅចិញ្ចឹមសរីរាង្គពេញរាងកាយ។ បើបេះដូងមានបញ្ហា ច្បាស់ជាវីវរមិនខាន។
“Hello ពេទ្យ” នឹងណែនាំគ្នាយើងឲ្យស្គាល់ជំងឺមួយប្រភេទកើតមានលើបេះដូង គឺជំងឺរលាកបេះដូង កើតដោយការឆ្លងមេរោគតាមរយៈសរសៃឈាមទៅបេះដូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជំងឺនេះអាចស្ថិតក្នុងកម្រិតស្រាល ប៉ុន្តែបើមិនដឹងរោគសញ្ញា ហើយពន្យារពេលព្យាបាលកាន់តែយូរ នឹងមានគ្រោះថ្នាក់ដល់ជីវិតបាន។ ជំងឺនេះបែងចែកជា ៣ ប្រភេទ៖
១- ជំងឺរលាកភ្នាសបេះដូង (Endocarditis)
Endocarditis ជាជំងឺរលាកភ្នាសបេះដូង ដែលជាស្រទាប់ក្រាលផ្ទៃថត និងប្រឹសបេះដូង។ វាកើតពេលបាក់តេរី ផ្សិត ឬមេរោគផ្សេងទៀតវាយប្រហារបេះដូង តាមរយៈចរន្តឈាម មានទាក់ទងតំបន់មិនប្រក្រតីមួយចំនួនក្នុងបេះដូង នាំឲ្យបេះដូងខូចលឿន ឬយឺត និងធ្ងន់ធ្ងរ ហើយករណីខ្លះអាចស្លាប់ទៀត។
រលាកភ្នាសបេះដូងមាន ២ប្រភេទ អាស្រ័យលើមេរោគឆ្លងតាមចរន្ដឈាម និងបញ្ហារបស់បេះដូង គឺរលាកបេះដូងកម្រិតធ្ងន់ (មានការវិវត្ដលឿន) និងរលាកបេះដូងកម្រិតធម្យម (មានការវិវត្តយឺត)។
វាប៉ះពាល់លើគ្នាយើងដែលប្រើប្រឹសបេះដូងសិប្បនិម្មិត ដាក់ឧបករណ៍ជំនួយបេះដូង ឬសរសៃឈាម មានជំងឺខូចបេះដូងពីកំណើត។ គ្នាយើងដែលមានប្រឹសបេះដូងប្រក្រតី ក៏អាចមានជំងឺនេះដែរ ប៉ុន្តែភាគច្រើនកើតលើគ្នាយើងមានបេះដូងមិនប្រក្រតី។
កត្តាមួយចំនួនបណ្ដាលមកពីការឆ្លងបាក់តេរីក្នុងឈាម កាន់តែងាយប្រឈមមុខនឹងជំងឺនេះ មានដូចជា អត់អនាម័យមាត់ធ្មេញ សុខភាពធ្មេញ និងអញ្ចាញមិនល្អ ធ្លាប់មានជំងឺនេះពីមុន ចាក់ថ្នាំតាមសរសៃ និងសុងរយៈពេលយូរ។
គ្នាយើងមានជំងឺរលាកបេះដូង តែងមានរោគសញ្ញា និងអាការៈខុសៗគ្នា ប៉ុន្តែជាទូទៅ ក្ដៅខ្លួន គ្រុនក្ដៅ ផ្តាសាយ ហើយវាអាចបង្កបញ្ហាផ្សេងទៀតលើសេរីរាង្គក្រៅពីបេះដូង។ អាចព្យាបាលដោយប្រើថ្នាំផ្សះ ៣-៤ សប្ដាហ៍ ប៉ុន្តែករណីធ្ងន់ ត្រូវវះកាត់បេះដូង និងប្ដូរប្រឹសបេះដូង ឬយកជាលិការរលាកចេញ។
២- ជំងឺរលាកស្រោមបេះដូង (Pericarditis)
Pericarditis ជាជំងឺរលាកស្រោមបេះដូង ដែលជាថង់ការពារបេះដូង។ ជាធម្មតា មានការយល់ច្រឡំថាជាការរលាកស្រោមសួត រលាកភ្នាសជុំវិញសួត និងស្រទាប់ប្រអប់ឆ្អឹងជំនីរទៅវិញ។
មូលហេតុនាំឲ្យរលាកស្រោមបេះដូង មកពីកត្តាមួយចំនួន មាន របួសទ្រូង បាក់តេរី ប្រតិកម្មថ្នាំ និងធ្លាប់ព្យាបាលដោយកាំរស្មីលើជំងឺមហារីកពីមុន។ វាអាចកើតក្រោយការព្យាបាលដោយវះកាត់ តផ្លូវវាងសរសៃឈាមបេះដូង ឬវះកាត់ដាក់ថ្មក្នុងបេះដូង។ រោគសញ្ញាមាន ចាប់ផ្ដើមឈឺដូចកាំបិតចាក់ ឬផ្នែកខាងឆ្វេងទ្រូងឈឺខ្លាំង ពេលដកដង្ហើម ទោះពេលគេងក៏មិនធូរដែរ។
Pericarditis ជាទូទៅ បាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល ២-៣ សប្ដាហ៍ ទោះបីវាអាចយូរជាងនេះ ឬលាប់ឡើងវិញក៏ដោយ។ ថ្នាំអាស្ពីរីន ឬថ្នាំ Ibuprofen អាចជួយបំបាត់ការឈឺចាប់បាន ហើយថ្នាំ Clochicine អាចជួយសម្រួលការរលាក និងព្យាបាលជំងឺបានដូចគ្នា។
៣- ជំងឺរលាកសាច់ដុំបេះដូង (Myocarditis)
Myocarditis សំដៅលើការរលាកចំកណ្ដាលសាច់ដុំបេះដូង ប៉ុន្តែជាជំងឺកម្រមានណាស់។ ស្ថានភាពជំងឺចាប់ផ្ដើមនៅច្រមុះ សួត ឬពោះ ហើយភាគច្រើនមកពីមេរោគ Coxsackievirus ដែលរស់នៅក្នុងក្រពះ។ រោគសញ្ញាដំបូង មាន ផ្ដាសាយ អាចហើមជើង ឡើងទម្ងន់ អស់កម្លាំង និងថប់ដង្ហើម។
ករណីមិនធ្ងន់ធ្ងរ វាអាចជាដោយខ្លួនឯង ប៉ុន្តែបើស្ថានភាពវិវត្ដកាន់តែធ្ងន់ ត្រូវប្រើថ្នាំព្យាបាល មាន ថ្នាំបញ្ចុះទឹកនោម និងថ្នាំសរសៃឈាមបេះដូង។ រលាកបេះដូងកម្រកើតជាង ជំងឺសរសៃរឈាមបេះដូង ហេតុនេះគ្នាយើងមិនសូវចាប់អារម្មណ៍ទេ ប៉ុន្តែផលវិបាកអាចធ្ងន់ធ្ងរ។ អ្វីសំខាន់ យើងត្រូវដឹងពីកត្តាប្រឈម និងរោគសញ្ញាមុនសិន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]