សហរដ្ឋអាមេរិក៖ ដូចដឹងស្រាប់ហើយ តារាចម្រៀងស្រី អ្នកនាង អេដា ត្រូវបានស្រទាប់យុវវ័យជាច្រើន ពេញចិត្តនិងបទចម្រៀងរបស់រូបនាងជាខ្លាំង ជាពិសេស ការបកស្រាយជាភាសាអង់គ្លេសគឺ រឹតតែពិរោះជាទីពេញចិត្តរបស់ហ្វេនៗតែម្ដង។

ជាងនេះទៅទៀត បើក្រលេកមើលពី ជីវិតឯកជនរបស់តារាស្រីរូបនេះវិញ បន្ទាប់ពីរៀបការ ជាមួយមនុស្សជាទីស្រលាញ់ ដែលជាអនិកជន កាលពីប៉ុន្មានខែកន្លងទៅនេះរួចមក អេដា ក៏ទទួលបានចំណងដៃ ដ៏ធំក្នុងជីវិតគឺ កំពុងពរពោះកូនដំបូង នៅលើទឹកដីសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ក្នុងកំឡុងពេលពរពោះកូនដំបូងនេះ អេដា ហាក់មានសុភមង្គលយ៉ាងខ្លាំង ជាមួយស្វាមី ដែលតែងតែបង្ហាញនូវសកម្មភាព ជាគូស្វាមីភរិយា យ៉ាងសាមញ្ញៗ។ ជាក់ស្ដែង ថ្មីៗនេះ អេដា បានបង្ហោះរូបភាពពីរសន្លឹក ធ្វើឲ្យអ្នកទស្សនាមើលហើយ មានចិត្តរំភើបតាម ជាមួយនឹងក្តីសុខ របស់អ្នកទាំងពីរ ខណៈដែលកំពុងពរពោះ តែមើលទៅសភាពផ្លូវចិត្តហាក់រីករាយ បណ្តើរគ្នាដើរទិញឥវ៉ាន់ យ៉ាងក្អាកក្អាយ ឃើញហើយពិតជាមានក្តីសុខជំនួសតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

អេដា និងស្វាមី
អេដា និងស្វាមី
អេដា និងស្វាមី
អេដា និងស្វាមី
អេដា និងស្វាមី
អេដា និងស្វាមី
អេដា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]