ហ្វីលីពីន៖ មិនមែនជារឿងប្លែកអ្វីទេ សម្រាប់តារាសម្ដែង Marian Rivara ដែលក្រៅពីមានភាពស្រស់ស្អាត និងទេពកោសល្យហើយ រូបនាងថែមទាំងបានធ្វើឲ្យ មនុស្សជាច្រើនកោតសរសើរទៅលើរឿងស្នេហា និងជីវិតដ៏រីករាយក្នុងគ្រួសារ ក្រោយពីបានរៀបជាមួយនឹង លោក Dingdong Dantes ។ 

ដោយឡែក ងាកមកចាប់អារម្មណ៍ចំពោះទំនាក់ទំនងមុនពេលដែល អ្នកទាំងពីរ បានរៀបការនឹងគ្នានោះ គែត្រូវបានគេដឹងថា តារាប្រុសស្រីទាំងពីររូបនេះ គឺចាប់ផ្ដើមពីទំនាក់ទំនង ជាមិត្តរួមការងារសុទ្ធសាធ និងចាប់ផ្តើមមានភាពស្និទ្ធស្នាល រហូតដល់ស្រលាញ់គ្នាបន្តិចម្តងៗ។ ជាពិសេស គេតែងតែឃើញអ្នកទាំងពីរ ទៅហាត់ប្រាណ និងធ្វើដំណើរកម្សាន្តក្រៅប្រទេសជាមួយគ្នា ទៀតផង។ ហើយថ្ងៃខួបកំណើតគម្រប់ ២៥ ឆ្នាំរបស់ Marian Rivera ពួកគេ ក៏បានបញ្ជាក់ជាផ្លូវការថា កំពុងទាក់ទងគ្នា នៅចំពោះមុខមហាជន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បន្ទាប់ពីបានស្រលាញ់គ្នាអស់រយៈពេល ៣ ឆ្នាំ លោក Dingdong Dantes បាននាំ Marian Rivera ទៅម៉ាកាវ ដើម្បីធ្វើដំណើរកម្សាន្ត ហើយនៅទីនោះ តារាប្រុសរូបនេះ បានរៀបចំសំណើររៀបការយ៉ាងអធិកអធម ចំពោះមិត្តស្រីរបស់ខ្លួន ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ ពីរឆ្នាំក្រោយមក នៅពេលដែលជិតដល់ពេលនៃការប្រកាសភ្ជាប់ពាក្យ លោក Dingdong បានគិតថា គូស្នេហ៍របស់ខ្លួនសមនឹងទទួលបានច្រើនជាង សំណើរនៅទីក្រុងម៉ាកាវ កាលពីកន្លងមក ដូច្នេះហើយ លោក ក៏បាន​គ្រោង​សំណើរ ដែលធ្វើ​ឱ្យ​គូ​ដណ្តឹង​ភ្ញាក់ផ្អើល​ ជាមួយ​នឹងការ​សុំ​រៀបការ​ជា​លើក​ទី​២ នៅ​លើ​ឆាក​កម្មវិធី​រាំ​របស់​នាង ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Marian និងស្វាមី
Marian និងស្វាមី
Marian និងស្វាមី
Marian និងស្វាមី
Marian និងស្វាមី
Marian និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]