កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អ្នកនិយមលេងអ៉ីនធើណែត កំពុងធ្វើអត្ថាធិប្បាយអំពី តារាចម្រៀងក៏ដូចជាតារាសម្តែង YoonA និង សមាជិក Wonyoung របស់ IVE ចូលរួមក្នុងកម្មវិធីតែមួយ ត្រូវបានក្លាយជាប្រធានបទ។

តួយ៉ាង នៅលើវេទិកាសហគមន៍តាមអ៉ីនធើណែត អ្នកនិយមលេងបណ្តាញសង្គម បានចង្អុលបង្ហាញពីសម្រស់របស់អ្នកទាំងពីរ ចូលរួមក្នុងកម្មវិធីប្រ៊េនតែមួយ ដែលថតរូបជាមួយគ្នា​ បានទាក់ក្រសែកភ្នែក អ្នកថតរូបអាជីព ក៏ដូចជាអ្នកមានវត្តមានក្នុងកម្មវីធីមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះបន្ថែមទៀតនោះ ពីលើអ្នកទាំងពីរ ព្រោះអ្នកទាំងពីរ សុទ្ធសឹងជាស្រីស្អាតប្រចាំ K-pop គ្រាន់តែម្នាក់ជំនាន់មុន និងម្នាក់ទៀតជំនាន់ក្រោយ គួបផ្សំទៅនឹង សម្លៀកបំពាក់របស់ពួកគេ មានស្ទាយ៍រៀងៗខ្លួន ត្រូវបានគេលើកសរសើរគ្រប់ ៗគ្នា។

ម៉្យាងវិញទៀតមហាជនខ្លះទៀត ក៏កំពុងបញ្ចេញមតិផ្សេងផងដែរ ដែលអ្នកទាំងពីរ មើលទៅស្រស់ស្អាតរៀងៗ ខ្លួន ហើយ ដែលជាសិស្សច្បង សិស្សប្អូន ក្នុងវិស័យតែមួយ ក៏បាននាំមកនូវភាពទាក់ទាញ នៃមន្តស្នេហ៍ តាមរយនិយមរបស់ពួកគេ នៃការតុបតែងខ្លួនរបស់តារាស្រីទាំងពីរដួងនេះដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Yoona និង Wonyoung
Yoona និង Wonyoung
Yoona និង Wonyoung
Yoona និង Wonyoung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]