ថៃ៖ តាមគេហទំព័រក្នុងស្រុក ប្រទេសថៃ កំពុងប្រឈមមុខនឹង គ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាមួយនឹងផ្ទៃដីដំណាំដ៏ធំរបស់ខ្លួន ដែលត្រូវបានជន់លិចដោយព្យុះ និងការឡើងទឹកទន្លេជាគំហង ដែលគំរាមកំហែងដល់តម្លៃស្បៀងអាហារ និងរារាំងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។

អ្វីដែលអាក្រក់ជាងនេះ គោលដៅទេសចរណ៍ ពេញនិយមដូចជាទីក្រុងបាងកក និងឈៀងម៉ៃ និងភាគឦសានរបស់ប្រទេសបានរាយការណ៍ពីការជន់លិចផ្លូវ នានាក្នុងសប្តាហ៍នេះជាខ្លាំង បន្ទាប់ពី ភ្លៀងធ្លាក់ខ្លាំងដែលបង្កដោយព្យុះទីហ្វុង Noru បានមើលឃើញកម្រិតទឹកនៅក្នុងទន្លេ Chao Phraya និង Ping បានឡើងកម្ពស់គួរឲ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា ផ្ទៃដីកសិកម្មប្រមាណ ១.២ លានរ៉ៃ (១៦០.០០០ ហិកតា) ត្រូវបានរងគ្រោះដោយទឹកជំនន់ មិនត្រឹមតែប៉ុណ្ណោះ ផ្ទះជិត ៨២.០០០ ខ្នងរងការខូចខាតនៅទូទាំង ៥១០ ស្រុកក្នុងខេត្តចំនួន ៧២ ដែលមានគ្រោះទឹកជំនន់ បណ្តាលមកពី ព្យុះទីហ្វុង Noru៕

ប្រភព៖ bloomberg

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]