ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មថោន រ៉ាប៊ី បានបង្ហោះរូបប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុក បានទិញអចលនទ្រព្យផ្ទះ ដើម្បីប្រគល់ជូនឲ្យឪពុកម្តាយរបស់នាង ដែលស្ថិតនៅបុរីមួយ។

យ៉ាងណាមិញ វីឡាដ៏មានតម្លៃនេះ ត្រូវបានសាងសង់ឡើង មិនទាន់រួច មួយរយភាគរយនោះទេ តែយ៉ាងណាចំពោះការដេក័រខាងក្រៅ មានភាពទាក់ទាញ រសនិយមបែបសម័យទំនើប ដែលគេប៉ានប្រមាណថា តម្លៃក៏យ៉ាងហោចណាស់ ក្បែរកន្លះលានដុល្លារផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក្តី នេះមិនមែនលើកទៅមួយទេ ដែលតារាស្រីវ័យក្មេងរូបនេះ បានដើរតួជាកូនស្រីដ៏ល្អនោះ ព្រោះគឺថា កាលពីប៉ុន្មានថ្ងៃមុន ក្នុងរដូវបុណ្យភ្ជុំ បានជូនលុយទាំងបាច់ៗ ជូនសម្រាប់ឪពុកម្តាយរបស់នាង ដែលទទួលបានចាប់អាម្មណ៍គួរឲ្យកត់សម្គាល់ខ្លាំងណាស់ដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី និង ឪពុកម្តាយ
រ៉ាប៊ី
រ៉ាប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]