បរទេស៖ កាលពីថ្ងៃទី ៤ ខែតុលាកន្លងទៅនេះ ខាងមេធាវីរបស់ តារាស្រី Angelina Jolie បានដាក់ពាក្យបណ្តឹងឆ្លងឆ្លើយជាមួយ អតីតស្វាមី លោក Brad Pitt ទាក់ទងនឹង រឿងស្រាទំពាំងបាយជូរ Chateau Miraval ហើយនៅក្នុង​នោះ តារាស្រីរូបនេះ ក៏បាន​រៀបរាប់​ពី​ឧ.ប.ទ្ទ.វ.ហេតុ​ជាមួយ​អតីត​ស្វាមី​ នៅក្នុង​ការ​ហោះហើរ​ពី​ប្រទេស​បារាំង​ទៅ​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ។

យោងតាមឯកសារដែលទទួលបាន ពីប្រភព Page Six បានឱ្យដឹងថា រឿងហេតុដែលបានកើតឡើងនៅថ្ងៃនោះ បានធ្វើឲ្យ តារាស្រី Angelina និងកូនៗមានការឈឺចាប់។ ខណៈមកទល់នឹងពេលនេះ Angelina និងម្តាយរបស់នាង មិនអាចត្រឡប់ទៅ Chateau Miraval វិញបានទេ ដោយសារតែរឿងសោកសៅទាំងនេះ បើទោះបីជា ពេលនេះ កូនៗបានធំឡើងក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត នៅក្នុងកំណត់ត្រា ថែមទាំងបង្ហាញថា នៅលើជើងហោះហើរនោះ នៅពេលដែលកូនម្នាក់ ដែលបានមកការពារ Angelina ដោយពាក្យសំដីនោះ លោក Brad Pitt បានលោតទៅរកកូនរបស់ខ្លួន ហើយ Angelina ក៏បានទាញកូនទៅពីខាងក្រោយ ដើម្បីការពារកុំឱ្យមានអំពើហិង្សាកើតឡើង។ តែទោះជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះ ត្រូវបានអតីតស្វាមីរុញលើកៅអី ធ្វើឱ្យរ.បួ.សខ្នង និងកែងដៃ។

ខណៈត្រូវប្រឈមមុខនឹងស្ថានភាពបែបនេះ កូនរបស់នាង ត្រូវបានគេនិយាយថា បានការពារម្តាយ ទៅវិញទៅមកយ៉ាងក្លាហាន។ យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០១៦ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានស៊ើបអង្កេត ទៅលើ លោក Brad Pitt ជាមួយនឹងការចោ.ទប្រកាន់ពីបទរំ.លោ.ភលើកុមារ តែ តារាប្រុសរូបនេះ បាន​សារភាព​ថា ​បាន​ត្រឹមស្រែក​ដាក់​កូនៗ​របស់​ខ្លួន  ប៉ុន្តែ​បដិសេធ​ថា ​មិន​បាន​ធ្វើ​បា.ប​កូន​ នោះទេ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Angeina Jolie
Angelina Jolie
Brad Pitt
Brad Pitt
Angelina និងស្វាមី
Angelina និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]