ថៃ៖ នៅតែត្រូវបានមនុស្សជាច្រើន ចាំតាមដានជាបន្តបន្ទាប់ ចំពោះតារាចម្រៀងស្រី ​Bitoey ដែល​បានទទួលរង​រឿងក្ដី​ Forex-3D រួម​ជាមួយ​ស្វាមីលោក DJ Man បើទោះបីជា អ្នក​ទាំង​ពីរ​ បានបញ្ជាក់​ថា​គ្មាន​ទោ.ស​អ្វី​ទាំងអស់ និងត្រៀមខ្លួនដើម្បីអះអាងភាពស្អាតស្អំ។

ដោយឡែក ខណៈស្ថិតក្នុងរឿងក្ដី មិនទាន់ដាច់ស្រឡះនោះ កាលពីថ្មីៗនេះ តារាស្រី Bitoey ក៏បានចេញមុខបង្ហាញខ្លួនម្ដងទៀត ជាមួយនឹងការ​បង្ហោះ​រូប​ភាព ពេល​ដើរ​ទិញ​ឥវ៉ាន់​ ដើម្បីបន្ធូរ​អារម្មណ៍​តានតឹង​ក្នុង បូក​រួម​ទាំងការបង្ហាញ​ទំនិញ​នីមួយៗ ​សុទ្ធ​តែជា​ម៉ាក​យីហោ​ប្រណីតៗ ដែលមានដូចជា គ្រឿងអលង្ការ ក្រវិល កាបូបប៊្រេន និង គ្រឿងសម្អាងផ្សេងៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជា មើលឃើញពីភាពហ៊ឺហាស៊ីវីល័យរបស់នាងមែន តែការបង្ហាញបែបនេះ បែរជាបានធ្វើឲ្យអ្នក​លេងអ៊ីនធឺណិត​មួយ​ចំនួន​ ​ចូល​មក​សួរ​នាំ​ទៅលើរឿងរ៉ាវ នៅក្នុង​ដំណើរ​ការ​នៃ​សំណុំរឿងក្ដី​ ព្រមទាំង​មានការសាកសួរទៅដល់ ​រឿង​បំណុល​មង្គលការ​ ផង​ដែរ​៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Bitoey
Bitoey
Bitoey
Bitoey
រូបភាព
រូបភាព
Bitoey
Bitoey
Bitoey
Bitoey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]