ថៃ៖ ក្រោយពីបានក្លាយជាអ្នកម្ដាយ ដែលទើបតែសម្រាលបានកូនប្រុសមួយរួចមក សម្រាប់ តារាស្រី Due Arisara ត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍ទៅលើ រូបសម្រស់ស្រស់ស្អាតទាក់ទាញរបស់នាង ទាំងស្បែក ដងខ្លួន ដែលមើលទៅ ហាក់មិនដូចជាមនុស្សទើបតែ សម្រាលកូននោះទេ។

យ៉ាងណាមិញ តារាស្រីរូបនេះ បែរជាបានសារភាព​ដោយ​ត្រង់​ថា ​អាថ៌កំបាំងគឺមាន​មិន​ច្រើននោះ​ទេ ដោយបានទៅគ្លីនីកល្អបំផុតទៀតផង។ ជាពិសេស នាងថែមទាំងបានឡើងថា ជីវិត​ក្រោយ​ពេល​សម្រាល​កូន គឺអាចនឹង ផ្លាស់ប្តូរតាមធម្មជាតិហើយរាងកាយគឺមិនដូចគ្នានោះទេ។ ខណៈពេលនៅផ្ទះ នាងមានការពិបាក ក្នុងការមើលថែខ្លួនឯង ដោយសារតែមិនមានពេល ដូច្នេះរឿងដែលស្រួលបំផុតគឺ ដើរចូលគ្លីនិក ព្រោះមានភាពងាយស្រួល និងលឿន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រី Due ក៏បានប្រាប់ទៀតថា នាងមិនមានអារម្មណ៍ខ្មាសអៀននោះទេ ចំពោះរឿងស្អាតដោយសារតែគ្រូពេទ្យ ហើយក៏ជាអ្នកដែលទទួលយកគ្រប់យ៉ាង ដែលបានធ្វើវាឡើង។ ជាពិសេស នាងគិត​ថា ​វា​ជា​រឿង​ល្អ​ដែល​អាច​ចែក​រំលែក​រឿង​ល្អ​ជាមួយ​មនុស្ស​ប្រុសស្រី ​ទូទៅបាន។

ចុងក្រោយ តារាស្រី Due ក៏បានបង្ហាញពីសេចក្តីសង្ខេបនៃអាថ៌កំបាំង ភាពស្រស់ស្អាតរបស់នាង ឡើងវិញថា គឺទៅគ្លីនីក ដោយសារតែមានភាពងាយស្រួល ព្រោះគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ ហើយបើចង់កែកុនអ្វី គឺធ្វើតាមហ្នឹងទៅ ធ្វើវាហើយនឹងបានស្អាតរួចរាល់៕

ប្រភព៖ Thairath

សូមទស្សនារូបភាពខាងក្រោម៖ 

Due
Due
Due
Due
Due
Due

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]