ថៃ៖ អភិបាលរងក្រុងបាងកកលោក Tavida Kamolvej បាននិយាយកាលពីថ្ងៃអង្គារថា ទន្លេចៅប្រាយ៉ាអាចហក់ឡើងចាប់ពីថ្ងៃពុធនេះ ដោយសារតែការកើនឡើងនៃជំនោរ គួបផ្សំនឹងទឹកហូរតាមខ្សែទឹក និងភ្លៀងធ្លាក់ខ្លាំងដែលរងឥទ្ធិពល ដោយខ្យល់មូសុងនិរតី។
តាមប្រភពដដែលបានបន្តទៀតថា អភិបាល កំពុងព្យាយាមគ្រប់គ្រងកម្រិតទឹកចៅប្រាយ៉ា ដើម្បីត្រៀមទឹកភ្លៀង នឹងធ្លាក់បន្ថែមនៅពីរបីថ្ងៃខាងមុខ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទឹកច្រើនពេកមិនអាច ចូលទៅក្នុងឈូងសមុទ្រទាន់ពេលទេនោះ ទឹកទន្លេអាចហៀរ និងជន់លិចសហគមន៍ ផ្ទះប្រជាពលរដ្ឋ តាមដងទន្លេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយក្នុងនោះ គេក៏បានស្នើដល់ភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនឯកជនអនុញ្ញាតឲ្យបុគ្គលិករបស់ពួកគេធ្វើការពីផ្ទះចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែតុលា ដោយវិធានការនេះត្រូវបានគេរំពឹងថានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយមនុស្សភាគច្រើនពីការជាប់គាំង ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។
នាយកដ្ឋានឧតុនិយមថៃ បានព្យាករណ៍ទុកមុនថា កម្ពស់ទឹក នឹងឡើងខ្ពស់នៅទន្លេចៅប្រាយ៉ា ចាប់ពីថ្ងៃនេះ ថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ (១៣ តុលា) នឹងធ្វើឱ្យទឹកទន្លេកើនឡើងកម្ពស់ពី ១,៧ ទៅ ២ ម៉ែត្រ បើសិនភ្លៀងធ្លាក់ខ្លាំង ដែលរងឥទ្ធិពលដោយខ្យល់មូសុងនិរតី៕
ប្រភព៖ nationthailand
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]