ថៃ៖ អាចនិយាយបានថា ហ្វេនៗជាច្រើនកំពុងតែតាមដាន ទៅលើរឿងរ៉ាវរបស់ តារាស្រី Nine Chanuchtra ដែលជា អតីតភរិយា លោក Kelly Thanapat បន្ទាប់ពី នាងបង្ហើបថា ខ្លួនមិនបាននៅលីវទៀតទេ ព្រមទាំងកំពុងមានស្នេហាជាមួយបុរស ក្រៅសិល្បៈម្នាក់។

នៅទីបំផុត កាលពីថ្មីៗនេះ តារាស្រីរូបនេះ ក៏បានសម្រេចចិត្ត បើកបង្ហាញរូបភាព ដែលចាត់ទុកថា ជាការបង្ហាញមុខមាត់របស់មិត្តប្រុសខ្លួនយ៉ាងច្បាស់ៗ នៅលើបណ្ដាញសង្គម។ ជាពិសេស នៅក្នុងនោះ អ្នកទាំងពីរ ថែមទាំងបានបញ្ចេញនូវសកម្មភាពល្អូកល្អើន ឱបកៀកកើយគ្នា ​ពេល​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ជាមួយ​មិត្តភ័ក្ដិ​មួយ​ក្រុម ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ មិនត្រឹមតែបានបង្ហាញរូបស្និទ្ធស្នាលតែប៉ុណ្ណោះទេ តារាស្រី Nine នៅរៀបរាប់ពីរឿងស្នេហា​ផ្អែម​ល្ហែម​ ពោកពាក្យស្រលាញ់គូស្នេហ៍ថ្មីឡើងពេញៗមាត់ និងសុខចិត្តនៅក្បែរគូស្នេហ៍រូបនេះ បើទោះបីជា ត្រូវ​ឆ្លង​កាត់​គ្រា​ដ៏​អាក្រក់​បំផុត​ក៏​ដោយ ដែលកំពុងតែធ្វើឲ្យមិត្តៗ និងហ្វេនៗ ​ចូល​រួម​បញ្ចេញ​មតិ​ទៅលើ ​ភាព​ផ្អែម​ល្ហែម​របស់នាង ​ជា​ខ្លាំង៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Nine
Nine
Nine
Nine
Nine
Nine និងគូស្នេហ៍ថ្មី
Nine និងគូស្នេហ៍ថ្មី
Nine និងគូស្នេហ៍ថ្មី
Nine និងគូស្នេហ៍ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]