ភ្នំពេញ៖ កាលពីពេលថ្មីៗនេះពីកម្មវិធីប្រកួតបវរកញ្ញា Miss Teen International Cambodia បានបើកជ្រើសរើសបេក្ខនារីដាក់ពាក្យចូលរួមប្រកួតជាច្រើននាក់។ ក្នុងនោះដែរ បេក្ខនារីដែលជាប់អាចបន្តទៅវគ្គបន្ទាប់មានរហូតដល់ទៅ១៦ក្រុមឯណោះ។ 

យ៉ាងណាមិញ បេក្ខនារីដែលជាប់ក្នុងវគ្គជម្រុះដំបូង នឹងធ្វើការចំណាយពេលចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ហើយធ្វើការសមឆាកនៅថ្ងៃទី៣ ខែវិច្ឆិកា និងចាប់ផ្ដើមប្រកួតលើឆាកនៅថ្ងៃទី ៤ ខែវិច្ឆិកា។ ជាមួយគ្នានេះដែរ សម្រាប់បេក្ខនារីមានលទ្ធភាពទិញអាវ ស្បែកជើង និងរ៉ូបខ្លីទុកឡើងឆាកខ្លួនឯង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ពីស្ថាប័ន Miss Teen International Cambodia នឹងដាក់លក់អាវ និងស្បែកជើង ប្រសិនបើសុភាពនារីទិញអាវ១៥ដុល្លារ នឹងមានសិទ្ធបានជាប់ស្វ័យប្រវត្តិទៅប្រកួតនៅឆាក ដែលមានទីតាំងនៅAEON សែនសុខ ថ្ងៃ​ ០៤ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ រួមជាមួយទទួលការហ្វឹកហាត់៤ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែ តុលា ដល់ថ្ងៃទី ០៣ ខែ វិច្ឆិកា។ ការប្រកួតលើឆាកនេះ ក៏មានផ្សាយបន្តរផ្ទាល់លើហ្វេសប៊ុកផេក Miss Teen International Cambodiaផងដែរ។

 ជាពិសេស អ្នកមិនទាន់ឃើញឈ្មោះ ក៏អាចទិញបានដើម្បីមានឈ្មោះឡើងឆាក។ យើងជ្រើសរើសតែ ៥០នាក់បន្ថែមទៀតតែប៉ុណ្ណោះ។ សម្រាប់បែកជើង៣៥ដុល្លារ មានទំហំចាប់ពីលេខ៣៥ ដល់៤០ ក្នុងករណីទិញមួយ Set អាវ និងស្បែកជើងតម្លៃពិសេសតែ៥០ដុល្លារ ជាមួយប្រអប់ដ៏ស្រស់ស្អាត៕ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]