ជំងឺគាំងបេះដូង ក្រិនសរសៃឈាមបេះដូង ស្ទះសរសៃឈាមបេះដូង ឬខ្សោយបេះដូងជា​ដើម​ កន្លងមកយើងតែងគិតថាបញ្ហាទាំងនេះតែងតែកើត​ឡើងដោយសារវ័យ​ ឬប្រវត្ដិគ្រួសារមានជំងឺនេះ។​ ប៉ុន្ដែមិនដូច្នោះទាំងស្រុងទេ សកម្មភាពរស់នៅប្រចាំថ្ងៃមួយចំនួន ក៏អាចបណ្ដាលឲ្យយើងងាយប្រឈម​ជំងឺទាំងនេះមុនវ័យបានដែរ។  

១.ការគ្រប់គ្រងរបបអាហារ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការទទួលទានអាហារដែលមានជាតិខ្លាញ់មិនល្អ គឺជាមូលហេតុសំខាន់​​បំផុតផ្សារភ្ជាប់ទៅនឹងជំងឺបេះដូង លើសពីនេះក៏បណ្ដាលឲ្យកើតជំងឺក្រិនសរសៃឈាមផង​ដែរ​។ ក្រៅ​ពីនេះ ប្រភេទអាហារដែលប្រៃ​ខ្លាំង ឬ​អំបិល​ច្រើន​ក៏ជាកត្ដាបង្កឲ្យ​កើន​ឡើងសម្ពាធឈាមដែរ​។

២.មិនសូវ​បញ្ចេញញើស​

ការមិនបានធ្វើសកម្មភាពរាងកាយគ្រប់គ្រាន់អាចនាំឱ្យកើតជំងឺបេះដូង។ មិនត្រឹមតែប៉ុណ្ណោះ ក៏ប្រឈម​ហានិ​ភ័យ កើតជំងឺធាត់ សម្ពាធឈាមឡើងខ្ពស់ កូលេស្តេរ៉ូលខ្ពស់ និងជំងឺទឹកនោមផ្អែម។ ដូច្នេះការមាន សកម្មភាពរាងកាយ​ទៀងទាត់អាចបន្ថយហានិភ័យនៃជំងឺបេះដូងបាន។

៣.ការផឹកគ្រឿង​ស្រវឹង​

ជាក់ស្ដែងការផឹកស្រាច្រើនពេកអាចបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយក៏ងាយនឹងវិវត្ដទៅជាជំងឺបេះដូងបាន។ ការផឹកស្រា ធ្វើឲ្យសារធាតុខ្លាញ់ triglyceridesកើតឡើងក្នុងឈាម ងាយប៉ះពាល់ដល់បេះដូង។ ជាទូទៅការផឹកស្រាមិនត្រូវបានហាមឃាត់ទាំងស្រុងនោះទេ គេអាចកំណត់ទៅតាមលក្ខខណ្ឌសុខភាព ដូចជា ស្ត្រីមិនគួរផឹកលើសពី ២ កែវចំណុះ៣៣០មិល្លីលីត្រ ក្នុងមួយថ្ងៃ និងបុរសមិនគួរផឹកលើសពី ៣ កែវក្នុងមួយថ្ងៃ។

៤.ការជក់បារី

បារីមានសារធាតុនីកូទីនអាចបំផ្លាញបេះដូង និងសរសៃឈាមក្នុងរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ ជាតិកាបូនម៉ូណូអុកស៊ីតពីផ្សែងបារី នឹង​កាត់បន្ថយបរិមាណអុកស៊ីសែនក្នុងឈាម។ ផលប៉ះពាល់ពីផ្សែងបារី សូម្បីតែអ្នកនៅជុំវិញខ្លួនមិនបានជក់ ក៏ប្រឈមហានិភ័យនៃជំងឺបេះដូងបានដែរ។

៥.ការគ្រប់គ្រងជាតិស្ករ

អ្នកដែលតែងតែមានបញ្ហាកើនឡើងជាតិស្ករក្នុងឈាម ក៏ប្រឈមនឹងកើតជំងឺបេះដូងបានដែរ ប្រសិនជាមិនបានគ្រប់គ្រងជាតិស្ករបានល្អ ពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ ឬបម្រុងនឹងកើតជំងឺទឹកនោមផ្អែមតែម្ដង។ ការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អ អាចឲ្យយើងកាត់បន្ថយអត្រា​កើត​ជំងឺលើសសម្ពាធឈាម ដែលជាមូលហេតុចម្បងឈានទៅរកជំងឺបេះដូង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]