បាត់ដំបង៖ តាមរយៈហ្វេសប៊ុកជាផ្លូវការរបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានធ្វើការបញ្ជាក់នៅលើគណនីផ្ទាល់ របស់ឯកឧត្តម បានឲ្យដឹងផងថា ជំនន់ទឹកភ្លៀងចាប់ផ្តើមច្រាលពីក្នុងស្ទឹងសង្កែចូលមកក្នុងក្រុងបាត់ដំបងហើយ គិតត្រឹមម្សិលមិញនេះ នៅថ្ងៃទី ៥ ខែតុលា។
ជាមួយការបង្ហោះមួយនេះ ឯកឧត្តម ក៏បានមានប្រសាសនិ៍បន្ថែមទៀតផងដែរថា ប្រសិនបើមិនមានភ្លៀងច្រើននៅផ្នែកខាងលើបន្តទៀតទេ ទឹកនឹងឆាប់ស្រកទៅវិញ តែទោះជាយ៉ាងណា រដ្ឋបាលក្រុងបាត់ដំបង បានជូនដំណឹង ប្រជាពលរដ្ឋដែលរស់នៅ តាមដងស្ទឹងសង្កែ សូមបង្កេីនការប្រុងប្រយត្ន័អោយខ្ពស់ ខណៈទឹកទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង ឡេីងដល់កម្ពស់ ១៣.៦០ម៉ែត្រ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ រដ្ឋបាលក្រុងបាត់ដំបង, ឯកឧត្តម សុខ លូ
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]