រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងជាអតីតបេក្ខជន ឈានដល់វគ្គផ្តាច់ព្រ័តទាំង៤រូប ក្នុងការប្រកួត Cambodian Idol រដូវកាលទី៤ ដែលទើបនឹងបញ្ចប់កាលពីខែមុននេះ ផ្ទុះការគាំទ្រមិននឹកស្មានដល់​ មិនតែប៉ុណ្ណោះ ក្រោយបញ្ចប់ការប្រឡង អ្នកទាំង៤ល្បីឈ្មោះព្រមៗគ្នាតែម្តង ម្នាក់ៗមានហាងឆេងទីផ្សារការងារមមាញឹកមិនចាញ់គ្នាឡើយ ដល់ថ្នាក់តារាចម្រៀង លីម តិចម៉េង មានការងារចេញច្រៀងស្ទើររាល់ថ្ងៃ តាំងពីពេលលើកពាន ល្បីថាធ្លាប់សន្លប់ពេលថតថែមទៀតផង ដោយសារគ្មានពេលសម្រាកគ្រប់គ្រាន់។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ រាល់ពេលបង្ហាញវត្តមានព្រមគ្នាម្តងៗ កម្មវិធីនោះតែងទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំងក្លា ហ្វេនៗនាំគ្នាស្រែកហ៊ោស្ទើរបែកឆាកទៅហើយ ដោយសារតែអ្នកទាំង៤ស៊ីចង្វាក់គ្នាល្អ រហូតមានហ្វេនៗល្បីថាជា F4កម្ពុជាថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង នេះត្រឹមតែជាការច្រៀងរួមគ្នាសោះ សម្លេងនៃការគាំទ្រខ្ទរខ្ទាម្លឹងៗ ស្រាប់តែពេលនេះ លេចឮថាអ្នកទាំង៤នឹងសម្តែងរឿងរួមគ្នាទៀតនោះ បណ្តាអ្នកគាំទ្រនាំគ្នារងចាំយ៉ាងអន្ទះសារ ក្រោយពេល អ្នកដឹកនាំរឿងល្បីឈ្មោះ លោក កៅ សីហា បានបង្ហើបថា រូបលោកកំពុងត្រៀមផលិតរឿងបែបសង្គមគ្រួសារ សម្រាប់ជ័យលាភីនិងបេក្ខភាព Cambodian Idol ទាំង៤រូប ដោយបញ្ជាក់ច្បាស់ៗថា ៖

កៅ សីហា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ម្ចាស់ជ័យលាភី និងបេក្ខភាពវគ្គផ្តាច់ព្រ័ត Cambodian Idol រដូវកាលទី៤
ម្ចាស់ជ័យលាភី និងបេក្ខភាពវគ្គផ្តាច់ព្រ័ត Cambodian Idol រដូវកាលទី៤
ម្ចាស់ជ័យលាភី និងបេក្ខភាពវគ្គផ្តាច់ព្រ័ត Cambodian Idol រដូវកាលទី៤
តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ
តារាចម្រៀង លីម តិចម៉េង
តារាចម្រៀង នាង ដាវីន
តារាចម្រៀង ថុល សុភិទិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]