រាជធានីភ្នំពេញ ៖ ដូចបានជ្រាបរួចមកហើយ បវរកញ្ញា Miss Grand កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចាកចេញពីទឹកដីមាតុភូមិកាលពីដើមខែតុលាកន្លងទៅ ដើម្បីជាតំណាងមុខមាត់កម្ពុជា ចូលរួមក្នុងការប្រកួតសម្រស់ Miss Grand International 2022 នៅលើទឹកដីប្រទេសឥណ្ឌូណេស៊ី ដែលវគ្គផ្តាច់ព្រ័តនឹងប្រារព្ធនៅថ្ងៃទី ២៥ តុលាខាងមុខឆាប់ៗនេះ។
យ៉ាងណាមិញ សម្រាប់ការប្រកួតមួយនេះ បវរកញ្ញា២ឆ្នាំជាប់ៗគ្នាហើយ ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត ត្រឡប់មកមាតុភូមិវិញ ទន្ទឹមនឹងនោះ អ្នកគាំទ្រវិស័យបវរកញ្ញា នាំគ្នាដាក់ការរំពឹងខ្ពស់សម្រាប់លទ្ធផលឆ្នាំនេះ ដោយសារតែ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រៀមលក្ខណៈរួមរាល់ជាស្រេច មិនថាជាសមត្ថភាពក្នុងការដើរម៉ូត ភាសា និងទំនុកចិត្ត គឺពោរពេញដោយភាពជឿជាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ហ្វេនៗក៏ចាប់អារម្មណ៍នឹងសម្រស់របស់រូបនាង រាប់តាំងពីថ្ងៃចេញដំណើរពីទឹកដីកម្ពុជា រហូតមកទល់នឹងពេលនេះ រីឯឈុតនីមួយៗធ្វើឲ្យសម្រស់របស់កញ្ញា ស្អាតឡើងទ្វេគុណ បង្អួតរាងតូចច្រឡឹងខ្ពស់ស្រឡះលើគោក ស្អាតគ្មានទាស់ភ្នែកតែម្តង ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]