ថៃ៖ កាលពីថ្ងៃទី ៦ ខែតុលា កន្លងទៅនេះ យោងតាមសារព័ត៌មានក្នុងស្រុកថៃ មានករណីដ៏រន្ធត់មួយ នៃឧប្បត្តិហេតុនៃការបា.ញ់.ប្រ.ហា.ររបស់អតីតប៉ូលីស ដែលត្រូវបានគេស្គាល់ឈ្មោះថា Panya Khamrab នៅឯមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ Uthai Sawan ឃុំ Uthai Sawan ស្រុក Na Klang ខេត្ត Nong Bua Lamphu ។
នៅក្នុងនោះដែរ តាមរយៈ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានបញ្ជាក់ថា មានមនុស្សស្លាប់ ៣៨ នាក់ និងរបួស ១០ នាក់ ដែលមានទាំងក្មេងតូចៗ និងមនុស្សពេញវ័យ ត្រូវបានវា.យ.ប្រ.ហារ ដោយជនដៃដល់។ លើសពីនេះ ក្រោយពេលកើតហេតុ ជនល្មើសបាន បើករថយន្តរត់គេចខ្លួនបាត់ រហូតដល់មានសេចក្តីរាយការណ៍ថា ជនល្មើស បានបា.ញ់.សម្លា.ប់ខ្លួនឯង ជាមួយប្រពន្ធកូននៅក្នុងផ្ទះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំឮកផងដែរថា ជនល្មើស ដែលមានឈ្មោះថា Panya Khamrab ត្រូវបានគេដឹងថា ជាអតីតមន្ត្រីប៉ូលិស និងត្រូវបានបណ្ដេញចេញពីមុខងាររដ្ឋាភិបាល ដោយសារតែករណីពាក់ព័ន្ធនឹងគ្រឿង.ញៀ.ន៕
ប្រភព៖ Sanook, Thairath
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]