ភ្នំពេញ៖ vivo តែងតែព្យាយាមប្រកាសចេញស្មាតហ្វូនស៊េរីថ្មីៗដែលផ្តល់នូវគុណ​តម្លៃនៃប្រណិតភាព ភាពច្នៃប្រឌិត ជាមួយការអភិវឌ្ឍន៍ដែលថ្មីសម្រាប់អតិថិជន​ Y series ដែលតែងទទួលបានការពេញនិយមជាមួយការរចនាបែបយុវវ័យទាន់សម័យ ព្រមទាំងមានតម្លៃសមរម្យ។ ម៉ូឌែលថ្មី Y22s មិនត្រឹមតែមានសមត្ថភាពខ្លាំងនោះទេ ក៏មានការចនាស្រស់​ស្អាត​ផងដែរ។ សូមបញ្ជាក់ផងដែរថា vivo Y22s នឹងបើកលក់ជាផ្លូវការ ចាប់ពីថ្ងៃទី​ 07 ខែ តុលា ឆ្នាំ 2022 តទៅ។ តោះតាមដានទាំងអស់គ្នាថា vivo Y22s មានចំណុចល្អៗ និងខ្លាំងជាងគេយ៉ាងណាខ្លះ?

ការរចនាគឺសំខាន់ណាស់ រូបរាង​ខាងក្រៅរបស់ vivo Y22s តួរខ្លួនខាងក្រោយបានគ្របដណ្តប់ដោយពណ៌ចែងចាំងទាក់ភ្នែកជាមួយនឹងជម្រើស 2 ពណ៌ Starlit Blue និង Summer Cyan។ ម៉ូឌែល Y22s ត្រូវបានបង្ហាញខ្លួនជាមួយប្រព័ន្ធការអាប់ដេតជំនាន់ថ្មី ល្បឿនលឿនរហ័ស បង្កើនប្រសិទ្ធភាពថាមពលថ្ម ធ្វើឱ្យស៊ីថាមពលថ្មទាបបំផុត។ vivo Y22s ប្រើបន្ទះឈីប Snapdragon 680 រត់ក្នុងល្បឿន CPU 2.4Ghz បំពាក់មកជាមួយអេក្រង់ទំហំ 6.55 អ៊ីញ ជាប្រភេទកញ្ចក់ LCD IPS  មានកម្រិតបង្ហាញ HD+ (1,612 x 720) ហើយមានល្បឿន Refresh Rate ដែលអាចឆ្លាស់ឡើងបានខ្ពស់ដល់ 90Hz ផងដែរ។ ចំណែក RAM 4GB (+1GB) និងអង្គផ្ទុក (ROM) 128GB អាចបន្ថែមបានទៅដល់ 1T។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្លាំងម៉ាស៊ីនខ្លាំងបែបនេះគ្មានភាពរអាក់រអួលទោះឆ្លាស់កម្មវិធីទៅមកក៏នៅតែរហ័ស។​​​​​​ កាមេរ៉ាធំៗពីរគ្រាប់ ​បង្ហាញ​ពីប្រណិតភាព ​​​និង​ភា​​​ព​ឆើតឆាយ កាមេរ៉ាក្រោយទំហំ 50MP  ផ្តល់នូវរូបភាពកម្រិតច្បាស់ HD ម៉ត់ល្អឈានមុខគេ។ កាមេរ៉ា​​​សែលហ្វីទំហំ 8MP អាចផលិតចេញនូវរូបភាពពណ៍ដ៏ដិតល្អ កម្រិតច្បាស់ HD មកជាមួយមុខងារពិសេសៗជាច្រើនដូចជា Portrait ,Face Beauty, Bokeh ដែលផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍បែបថ្មី ជាមួយជម្រើសថតរូបដ៏រច្រើនសំបូរបែប។

ក្រឡេកមកមើលទំហំថ្មជំនាន់ថ្មី ទំហំ5000mAh អាច Standby រយៈពេល 2ថ្ងៃពេញ ឬអាចទស្សនាវីដេអូអនឡាញកម្រិត HD បានរយះពេលរហូតដល់ 21.5ម៉ោង ឬលេងហ្គេមដែ​លប្រើក្រាហ្វិកខ្លាំង បានរយះពេល 9.4ម៉ោង ធ្វើឱ្យអ្នកអស់កង្វល់ចំពោះការប្រើប្រាស់ទូទៅប្រចាំថ្ងៃ អាចកំដរអ្នករហូតពេញមួយថ្ងៃបានយ៉ាងរលូន។ និយាយពីការសាកថ្មល្បឿនលឿនរហ័ស កម្លាំង 18W ប្រើបច្ចេកវិទ្យា VEG សាករយះពេលត្រឹមតែ 70នាទី ទទួលបានថាមពលថ្មរហូតដល់ 70% យ៉ាងរហ័ស។ លក្ខណៈដែលពិសេសជាងនេះទៀតគឺមុខងារ Reverse Charging អាចឱ្យអ្នកសាកថ្មទៅកាន់ឧបករណ៍ផ្សេងៗបាន ដោយប្រែក្លាយស្មាតហ្វូននេះទៅជា Power Bank។

ស្មាតហ្វូន Y22s បានឆ្លងកាត់ការធ្វើតេស្តទៅលើគុណភាពយ៉ាងម៉ត់ចត់ ហើយត្រូវបានបញ្ជាក់ពីភាពធន់នឹងការឆ្កូត ការទម្លាក់ និងក្រោមអាកាសធាតុខ្លាំង, ការពារធូលីកម្រិត IP5X ការពារទឹកកម្រិត IPX4 ដូច្នេះអ្នកអាចប្រើប្រាស់ដោយការទុកចិត្តមិនមានការបារម្ភលើបញ្ហាជ្រាបទឹក ឬចូលធូលីដីនោះទេ។  vivo តែងតែផ្តល់នូវអ្វីដែលពិសេសទៅដល់អតិថិជន គុណភាព ភាពទាន់សម័យ ហើយគុណសម្បត្តិទាំងអស់នេះមាននៅលើ vivo Y22s។

គួរបញ្ជាក់ដែរថា vivo Y22s ពេលនេះកំពុងតែត្រូវបានគេបើកឱ្យធ្វើការជាវជាមួយតម្លៃត្រឺមតែ 199ដុល្លារ ដូច្នេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា ក្រុមហ៊ុន vivo សម្រេចចេញលក់ vivo Y22s ជាផ្លូវការដែលត្រូវនឹងថ្ងៃទី 07 ខែតុលា ឆ្នាំ2022 នេះ។

សម្រាប់ការជាវ vivo ម៉ូឌែលថ្មី ក្រុមហ៊ុននឹងធ្វើការផ្តល់ជូនការដូរអនុស្សាវរីយ៍កង្ហា Portable Fan មួយភ្លាមគ្រប់ហាងទូរស័ព្ទដែលមានតាំងលក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]