ថៃ៖ បន្ទាប់ពីត្រូវបានសុំរៀបការរួចមក សម្រាប់តារាស្រីវ័យក្មេង Patricia Good និងគូស្នេហ៍ ក៏កាន់តែបង្ហាញពីភាពផ្អែមល្ហែមជាងមុន នៅលើបណ្ដាញសង្គម ដែលកំពុងតែធ្វើឲ្យហ្វេនៗរំភើបចិត្ត ក៏ដូចជាបានរង់ចាំមើល ពីគម្រោងក្នុងពិធីមង្គល នាពេលខាងមុខនេះ។
ជាក់ស្ដែង កាលពីថ្មីៗនេះ លោក Note Vises ដែលជាគូស្នេហ៍របស់ Patricia ក៏បានធ្វើបច្ចុប្បន្នភាព ពីការត្រៀមខ្លួនជាកូនកំលោះ ទៀតផង នៅក្នុងកម្មវិធីមួយ ដែលមានវត្តមាន Patricia ព្រមទាំងបានកាន់ផ្កាឈរក្បែរខ្លួនដើម្បីលើកទឹកចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស គូស្នេហ៍របស់ Patricia បានបង្ហើប ទាក់ទងនឹងរឿងសំខាន់មួយនេះ ដោយបានលើកឡើងថា វាប្រហែលជាពិធីមង្គលការមួយ និងបានត្រៀមខ្លួនរួចហើយ ព្រមទាំងជាពេលវេលាដ៏ល្អនៅក្នុងឆ្នាំនេះ ដែលពួកគេ អាចនឹងអញ្ជើញអ្នករាល់គ្នាជាផ្លូវការម្ដងទៀត។
លើសពីនេះ រូបលោកក៏បានបង្ហាញទៀតថា វាពិតជាពេលវេលាដ៏ល្អរបស់គូស្នេហ៍អ្នកទាំងពីរ សម្រាប់ឆ្នាំនេះ។ តែបើមិនដូច្នោះទេ វាអាចនឹងជាឆ្នាំ ២០២៤ខាងមុខនេះ ដែលកាលបរិច្ឆេទ ពួកគេនឹងជម្រាបជូនដំណឹងម្តងទៀត និងអាចធ្វើនៅក្នុងខែធ្នូ ផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]