ស្រីៗ​យើង​តែងតែ​ផ្ដោត​សំខាន់​​ទៅ​លើ​ការ​ថែទាំ​ស្បែក​ពី​ខាង​ក្រៅ​ ដូចជា​ការ​ជ្រើសរើស​ផលិតផល​ថែទាំ​ស្បែក​ល្អៗ ជម្រុះ​កោសិកា​ចាស់​ៗ និង​ម៉ាស្សា​មុខ​ជា​ទៀងទាត់។ ប៉ុន្តែ​យើង​ដឹង​អត់​ថា ស្បែក​យើង​មាន​សភាព​ទន់ខ្សោយ​ និង​ត្រូវការ​តុល្យភាព​ដោយ​ការ​បញ្ចូល​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ទៅ​ក្នុង​របប​អាហារ​​ជា​ប្រចាំ។ ពិត​ណាស់​ អ្វី​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ មាន​ឥទ្ធិពល​​ខ្លាំង​​មក​លើ​ស្បែក​របស់​យើង​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ជ្រើសរើស​សារធាតុ​ចិញ្ចឹម​ដែល​ស័ក្ដិសម​ចំពោះ​ស្បែក​។

​​​​សារធាតុ​ចិញ្ចឹម​​៣​ប្រភេទ ជួយ​ឲ្យ​ស្បែក​កាន់​តែ​លេចធ្លោ​ទ្វេ​ដង

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. វីតាមីន​C

វីតាមីន​C ​​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​ភាព​ចាស់​​នៃ​ស្បែក​ និង​មាន​តួនាទី​ផលិត​ខូឡាជែន។ បន្ថែម​ពី​នេះ វីតាមីន​មួយ​ប្រភេទ​នេះ​​ ក៏​ជួយ​ព្យាបាល​ការ​បំផ្លាញ​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​ផង​ដែរ។ ដូចនេះ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ក្រូច​ស្រស់​​ នៅ​ពេល​ព្រឹក​ព្រលឹម​ ទើប​ជា​ការ​ប្រសើរ ហើយ​មួយ​វិញ​ទៀត​ យើង​​ត្រូវ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​វីតាមីន​C ជា​ប្រចាំ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ឲ្យ​ស្បែក​​មាន​សុខភាព​ល្អ។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C មាន​ដូចជា​ពពួក​ផ្លែ​ក្រូច និង​ស្រ្តប៊ឺរី។

២. វីតាមីន​D

ដើម្បី​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ រាងកាយ​យើង​ត្រូវការ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​ប្រភេទ។ វីតាមីន​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​រាងកាយ​ គឺ​វីតាមីន​D ​ជា​វីតាមីន​ដ៏​មាន​សារៈសំខាន់​បំផុត​ សម្រាប់​មុខងារ​ជីវសាស្ត្រ។ វីតាមីន​D មាន​មុខងារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​ជួយ​បង្ការ​បញ្ហា​ចាស់​មុន​វ័យ។ ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​D ​មាន​ដូចជា​ទឹក​ដោះ​គោ​ ស៊ុត​ផ្នែក​ពណ៌​លឿង និង​ផ្សិត​ជា​ដើម។

៣. ខ្លាញ់​អូមេហ្គា​៣

ទន្ទឹម​នឹង​នេះ​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ​​​មាន​នៅ​ក្នុង​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ ត្រី​សាល់ម៉ុន ត្រី​សាឌីន និង​ត្រី​ធូណា អាច​ជួយ​គ្រប់គ្រង​ការ​​​ផលិត​​ប្រេង​​នៃ​ស្បែក ការពារ​ខួរ​ក្បាល ​កាត់បន្ថយ​ការ​រលាក​ដោយ​ផ្ទាល់​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ការ​ឈឺចាប់​ពេល​​មក​រដូវ និង​ធ្វើ​ឲ្យ​សុខភាព​ឆ្អឹង​ប្រសើរ​ឡើង។ បន្ថែម​ពី​នេះ ពពួក​ខ្លាញ់​អូមេហ្គា​៣ ក៏​ជួយ​ដល់​​ការវិវត្ត​​នៃ​របាំង​ស្បែក​ ការពារ​ការ​កើត​មុន និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ទន់​រលោង ព្រម​ទាំង​មាន​សុខភាព​ល្អ។

ចំណុចសំខាន់

ការថែទាំស្បែកពីខាងក្រៅ ដោយប្រើផលិតផលថែទាំស្បែក ឬម៉ាស្សាស្បែកមុខជា​ប្រចាំ​ នៅមិនទាន់គ្រប់គ្រាន់ទេ។ ស្រីៗយើងចាំបាច់ចិញ្ចឹមបំប៉នស្បែកពីខាងក្នុង ដោយការជ្រើសរើសរបបអាហារដ៏ត្រឹមត្រូវ ដើម្បីជួយឲ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង។ ពិតណាស់ វីតាមីនជំនួយស្បែកដែលយើងមិនគួររំលងដែល​មាន​ក្នុង​របបអាហារ​នោះមានដូចជា៖

  • វីតាមីន C
  • វីតាមីន​ D
  • និង​ខ្លាញ់​អូមេហ្គា៣។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]