ភ្នំពេញ៖ សម្រាប់មិត្តយុវវ័យនិយមចូលចិត្តវិស័យចម្រៀង តិចណូឡូជី និងហ្គេម ប្រាកដជាបានស្គាល់លោក Raven Blaze ដែលបច្ចុប្បន្នភាគច្រើនគឺឃើញលោកចូលចិត្តធ្វើវីដេអូបែប reaction បទចម្រៀងល្បីៗជុំវិញពិភពលោកដើម្បីបង្ហោះលើបណ្តាញសង្គម។ តួយ៉ាង យើងទាំងអស់គ្នាធ្លាប់តែឃើញ Raven Blaze បង្ហាញពីភាពសប្បាយរីករាយ ប៉ុន្តែនៅពីក្រោយខ្នងតើលោកបានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ? ហើយតើក្តីស្រមៃបន្ទាប់របស់លោកចង់ក្លាយជាអ្វី?

  លោក Raven Blaze
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះស្វែងយល់ពីរឿងរ៉ាវ MV ទីមួយនៃក្តីស្រមៃរបស់គាត់ ជាមួយនឹងចំណាប់អារម្មណ៍ពិតក្នុងនាមជា KOL ដែលនៅជាមួយ OPPO រយៈពេល ៣ឆ្នាំមកនេះ ៖

« ចាប់តាំងពីបែកក្រុម Comedy Shot Viner ខ្ញុំមានគំនិតបង្កើតមាតិកាខ្លួនឯងនិងបង្កើតជា studio ផ្ទាល់ខ្លួនដែលកាលពីដំបូងឡើយគឺខ្ញុំចាប់ផ្តើមធ្វើពីអ្វីដែលខ្ញុំចូលចិត្តដូចជា cosplay, វិស័យតិចណូឡូជី និងហ្គេមជាដើម ប៉ុន្តែសម្រាប់មាតិកាដែលធ្វើច្រើនជាងគេពេលនោះគឺ vlog និង review ហើយដោយសារខ្ញុំធ្វើមាតិកាទាំងនេះទើបក្រុមហ៊ុន OPPO ចាប់អារម្មណ៍និងចុះកុងត្រា រហូតខ្ញុំក៏បានក្លាយជា KOL​ របស់ OPPO រហូតដល់បច្ចុប្បន្ននេះ ខ្ញុំពិតជាមានអារម្មណ៍ថារំភើបខ្លាំងមែនទែន។

  លោក Raven Blaze

ឥឡូវចូលដល់ MV ទីមួយរបស់ខ្ញុំដែលខ្ញុំបានប្រើទូរស័ព្ទ OPPO យកមកផលិតផ្ទាល់តែម្តង ហើយវាក៏ជាពេលវេលាដ៏ល្អមួយផងដែរ ដែលពេលនោះខ្ញុំគ្រាន់ជា content creator មែនប៉ុន្តែខ្ញុំមិនបានភ្លេចក្តីស្រមៃរបស់ខ្ញុំឡើយ ដែលក្តីស្រមៃរបស់ខ្ញុំគឺចង់ក្លាយជា Rapper និងក្លាយអ្នកចម្រៀងមួយរូប។ អំឡុងពេលនោះខ្ញុំក៏បានធ្វើវីដេអូមួយនិយាយអំពី OPPO Reno2 F ដោយយកទូរស័ព្ទនោះមក Record ចម្រៀង ហើយសម្រាប់ MV វិញក៏ខ្ញុំបានជ្រើសរើស OPPO Reno2 F មកថតផ្ទាល់ផងដែរ។ ពេលនោះបទពិសោធន៍ក្នុងការធ្វើចម្រៀងរបស់ខ្ញុំមិនច្រើនទេ ប៉ុន្តែខ្ញុំបានរៀនពី Youtube និងសិក្សាពីគេឯងខ្លះរហូតធ្វើឲ្យ MV នោះបានសម្រេច ហើយក៏មិននឹកស្មានខ្លួនឯងអាចធ្វើវាបានដែរ។

  លោក Raven Blaze

បន្ទាប់ពីចេញ MV នោះរួចមក អ្វីដែលធ្វើឲ្យខ្ញុំកាន់តែភ្ញាក់ផ្អើលគឺហ្វេនៗគាំទ្រខ្លាំងមែនទែន ដោយសារតែឃើញបែបនេះទើបខ្ញុំបន្តធ្វើវីដេអូចម្រៀងជាបន្តបន្ទាប់ ហើយសូម្បីតែអ្នកនៅប្រទេសកូរ៉េក៏បានគាំទ្រព្រមទាំង react មកលើវីដេអូរបស់ខ្ញុំដែរ ខ្ញុំពិតជារំភើបរកពាក្យថ្លែងមិនបានព្រោះថាខ្ញុំមិនដឹងថាការផលិតវីដេអូរបស់ខ្ញុំបានល្អឬអត់ទេ  ប៉ុន្តែខ្ញុំបានព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពហើយ។ បន្ទាប់ពីពេលនោះមកខ្ញុំគិតថាខ្ញុំអាចជំនះវាបាន ហើយក៏គិតថាខ្លួនឯងមានទេពកោសល្យខាងចម្រៀងដែរ។

  លោក Raven Blaze

បន្ទាប់ពីទទួលបានការគាំទ្រលើវីដេអូចម្រៀងរួចមក អារម្មណ៍ពិសេសមួយទៀតគឺខ្ញុំបានទៅទទួលពានរង្វាន់ពីប្រទេសម៉ាឡេស៊ី គ្រាន់តែឡើងលើឆាកមានគេទះដៃអបអរសាទរ ព្រមទាំងមានការចូលរួមពីបណ្តាប្រទេសជិតខាង ធ្វើឲ្យខ្ញុំមានអារម្មណ៍ថារំភើបនិងមានមោទនភាពប្រៀបបានដូចកាលពីខ្ញុំទទួលបានផ្លាក 100K Subscriber ពី Youtube វាពិតជាពិសេសខ្លាំងមែនទែនសម្រាប់ខ្ញុំ។

សរុបមកវិញ OPPO តែងតែឃើញពីគ្រប់ជំហានរបស់ខ្ញុំហើយ OPPO តែងតែនៅក្បែរខ្ញុំ ហើយខ្ញុំសន្យាថានឹងខិតខំធ្វើបទចម្រៀងថ្មីជាបន្តបន្ទាប់ទៅកាន់អ្នកគាំទ្ររបស់ខ្ញុំ ព្រោះខ្ញុំដឹងថាអ្នកទាំងអស់កំពុងរង់ចាំ។ ខ្ញុំជាហ្វេនរបស់ OPPO Reno8 ហើយខ្ញុំនឹងរង់ចាំអ្នកនៅក្នុងកម្មវិធី OPPO Reno SUPERFans Festival ។»

វីដេអូ

ចង់ដឹងថាកម្មវិធី «OPPO Reno SUPERFANS Festival» មានអ្វីពិសេសដល់អ្នកគាំទ្រ? កុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ សូមរំឮកថា នេះជាឆ្នាំទី៦ ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើល ថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី១៥ តុលា ២០២២ OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ ៖

https://bit.ly/3fbVKh6

OPPO Reno Super Fans

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី ១ និងទី ២ ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖

១. តុក្កតាមាស Ollie (Limited Edition) ចំនួន ៣

២. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន​ ៣

៣. កាតាបស្ពាយ ចំនួន ១០

៤. ជញ្ជីងវៃឆ្លាត ​ ចំនួន ១០

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO

  លោក Raven Blaze

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]