រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជានៅចាំបាន អតីតបេក្ខភាពការប្រឡងចម្រៀង The Voice Kid រដូវកាលទី១ កុមារី សុខ សុជាតា ជាក់ជាមិនខាន ដែលជាកូនក្រុមរបស់គណៈកម្មការ ឱក សុគន្ធកញ្ញា មានសមត្ថភាពពិសេស ក្នុងការបកស្រាយចម្រៀងជាភាសាអង់គ្លេសបានយ៉ាងល្អ ធ្វើឲ្យមហាជនផ្ទុះការគាំទ្រខ្លាំង កំឡុងពេលប្រកួត។
តួយ៉ាង ក្រៅពីសមត្ថភាពពេញខ្លួនហើយនោះ កុមារីរូបនេះ ក៏ត្រូវគេចាប់អារម្មណ៍នឹងរូបសម្រស់ គួរឲ្យស្រឡាញ់ដែលពេលនោះ រូបនាង មានអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ បើទោះបី មិនមែនជាម្ចាស់ជ័យលាភីក្តី តែកុមារីរូបនេះ ក៏ទទួលបានអាជីពជាតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសផងដែរ មិនតែប៉ុណ្ណោះ រូបនាង ក៏មានបទថ្មីចេញជារឿយៗចែកជូនហ្វេនៗស្តាប់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ រំលងផុតដល់ទៅ៥ឆ្នាំហើយ ពេលនេះ កញ្ញា សុខ សុជាតា ពេញក្រមុំស្តូក ប្រែប្រួលសម្រស់កាន់តែស្អាតឡើងទ្វេដង មុខមាត់សុភាពរមទម្យ ជាពិសេសគឺ កម្ពស់ខ្ពស់ស្រឡះ មិនមែនជាកូនក្មេងដូចមុនទៀតឡើយ ធំអន្ធឹកធ្វើឲ្យហ្វេនៗមើលសឹងតែមិនស្គាល់ទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]