ភ្នំពេញ៖ ពិតណាស់ កម្មវិធីប្រកួត Miss Teen International Cambodia បានស្វែងរកសុភាពនារីជាច្រើននាក់ ដើម្បីចូលរួមប្រកួតនាពេលឆាប់ៗខាងមុខនេះ។

 ជាមួយគ្នានេះដែរ ចាប់តាំងពីថ្ងៃបើកឲ្យបេក្ខនារីដាក់ពាក្យ គឺឃើញមានប្អូនៗនារីៗជាច្រើន បានចុះឈ្មោះដាក់ពាក្យប្រកួត ទាំងអ្នករស់នៅភ្នំពេញ និងតាមបណ្ដាខេត្តផ្សេងៗ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្ងៃប្រកួតក៏នឹងខិតជិតមកដល់គឺកម្មវិធី Miss Teen International Cambodia 2023 នឹងធ្វើឡើងនៅថ្ងៃទី ០៤ខែ វិច្ឆិកា ឆ្នាំ ២០២២ ដែលមានទីតាំងនៅផ្សារទំនើប Aeon Mall សែនសុខ។ ហើយថ្ងៃប្រកួតក៏មានការផ្សាយផ្ទាល់នៅលើផេកMiss Teen International Cambodia ផងដែរ។ 

តួយ៉ាង ខណៈកម្មវិធីប្រកួតជិតចាប់ផ្ដើម គេឃើញស្ថាប័ន Miss Teen International Cambodia បានបង្ហោះរូបភាពឆាក ដែលរចនាឡើងយ៉ាងស្អាត សាកសមជាមួយនឹងឈ្មោះកម្មវិធីលំដាប់ថ្នាក់អន្តរជាតិតែម្ដង។ 

សូមប្រិយមិត្តរង់ចាំអ៊ុតមើលទាំងអស់គ្នា ថាតើបេក្ខនារីរូបណា បង្ហាញសមត្ថភាពបានល្អជាងគេនៅវគ្គជម្រុះដំបូងនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពឆាក
រូបភាពឆាក
រូបភាពឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]