ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ឌី បញ្ញាវិមាលា ជាបវរកញ្ញាដំបូងគេដែលឈ្នះមកុដពីកម្មវិធី Miss Teen International Cambodia 2021។ ពិតណាស់ បន្ទាប់ពីជាប់ជាម្ចាស់ជ័យលាភី ថ្មីៗនេះនាងក៏មានឱកាសចេញទៅប្រកួតលើឆាក Miss Teen International នៅឯប្រទេសឥណ្ឌាផងដែរ។ 

យ៉ាងណាមិញ អំឡុងពេលប្រកួត Miss Teen International កញ្ញា ឌី បញ្ញាវិមាលា ក៏អាចឈានដល់Top10 និងឈ្នះពាន Best In Swimsuitទៀតផង។ ក្នុងនោះដែរ បើទោះបីនាងទើបមានវ័យ១៥ឆ្នាំ ប៉ុន្តែសមត្ថភាព និងចំណេះដឹងនាងល្អ ជាពិសេសរញបសម្ផស្សស្រីស្អាតតែម្ដង មិនថាមុខមាត់ ឬរូបរាងនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ប្រិយមិត្តធ្លាប់តែឃើញសម្រស់បវរកញ្ញា Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា ប៉ុន្តែបើក្រឡេកមើលរូបសម្រស់បងស្រីបង្កើតនាង ឃើញថាមុខមាត់ស្រស់ស្អាតមិនចាញ់ប្អូនឡើយ។ ម្យ៉ាងរូបភាពថ្មីដែលបវរកញ្ញារូបនេះបង្ហោះជាមួយបងស្រី អ្នកទាំងពីរពិតជាមានមុខមាត់ស្រដៀងគ្នា ហើយស្រស់សោភាដូចគ្នាថែមទៀត៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា និងបងស្រី
កញ្ញា ឌី បញ្ញាវិមាលា និងបងស្រី
កញ្ញា ឌី បញ្ញាវិមាលា និងបងស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]