កម្សាន្ត៖ គ្រាន់តែនិយាយដល់ បងប្អូនតារាកំប្លែងពីររូប នាយពាក់មី និងនាយគ្រឿន ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់មិនខាន។ ពិតណាស់ ដោយអ្នកទាំងពីរ គឺជាតារាកំប្លែងដែលទទួលបានការគាំទ្រខ្លាំងនាពេលកន្លងមក រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ តារាប្រុសពីររូបនេះ ពិតជាបានធ្វើឲ្យមហាជនជាច្រើន ភ្លេចទុក្ខកង្វល់ តាមរយៈពាក្យសម្ដីកំប្លុកកំប្លែង។
យ៉ាងណាមិញ បើតាមដឹងមុន ឈានក្លាយខ្លួនជាតារាកំប្លែងមានឈ្មោះល្បីល្បាញ ទាំងនាយពាក់មី និងនាយគ្រឿន ធ្លាប់ឆ្លងកាត់ធ្វើការងារជាកម្មករសំណង់។ ប៉ុន្តែ ចាប់តាំងពីឈានជើងចូលសិល្បៈក្នុងនាម ជាតារាកំប្លែង អ្នកទាំងពីរ បានរៀនសូត្រពីការងារសិល្បៈជាច្រើន រហូតអាចក្លាយជាអ្នកនិពន្ធ និងដឹកនាំរឿងខ្លួនឯងបានគួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បើនិយាយដល់ ស្នាដៃរឿងរបស់ពីរនាក់បងប្អូនតារាកំប្លែងនេះ ពិតជាទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។ ក្នុងនោះដែរ បន្ទាប់ពីជោគជ័យលើវិថីសិល្បៈ គេឃើញជីវភាពរបស់នាយពាក់មី និងនាយគ្រឿន គឺផ្លាស់ប្ដូរសឹងតែ១៨០ដឺក្រេ ខណៈរស់នៅផ្ទះស្កឹមស្កៃតម្លៃរាប់ម៉ឺនដុល្លារ ហើយមានរថយន្តទំនើបជិះផងនោះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]