ភ្នំពេញ៖ ហ្វេនៗនិយមគាំទ្រវិស័យកីឡាបាល់ទាត់ ជាពិសេសអ្នកចូលចិត្តតាមដានបាល់ទាត់ក្នុងស្រុក ប្រាកដជាបានស្គាល់រួចមកហើយនូវកីឡាករជម្រើសជាតិកម្ពុជា ដែលមានរូបរាងស្រស់សង្ហា ទឹកមុខញញឹមស្រស់ គឺលោក កែវ សុខផេង រូបលោកមិនត្រឹមតែមានរូបរាងស្រស់សង្ហានោះទេ ថែមទាំងមានទេពកោសល្យខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ទៀតផង។

  លោក កែវ សុខផេង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកទាំងអស់គ្នាច្បាស់ជាចង់ដឹង តើអ្វីដែលជម្រុញឲ្យលោកក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ពូកែរបស់កម្ពុជា? ខាងក្រោមនេះជាអារម្មណ៍ពិតពីរឿងរ៉ាវរបស់ លោក កែវ សុខផេង ដែលអាចក្លាយទៅជាកីឡាករបាល់ទាត់ដ៏ពូកែ ព្រមទាំងអាចរក្សាតំណែងជា KOL ជាមួយ OPPO រហូតដល់ទៅ ៥ឆ្នាំ ៖

«ខ្ញុំចូលចិត្តលេងបាល់តាំងពីតូច ហើយបងប្រុសរបស់ខ្ញុំតែងនាំខ្ញុំទៅទាត់បាល់ជាមួយគាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែនៅពេលត្រឡប់មកវិញម៉ាក់តែងស្តីបន្ទោស​ និងវៃខ្ញុំរហូតដោយសាររាល់ពេលលេងបាល់ម្តងៗខោអាវប្រឡាក់ដី។

  លោក កែវ សុខផេង

បងប្រុសខ្ញុំឈ្មោះ កែវ សុខងុល គាត់តែងទទួលបានជ័យជំនះនៅពេលប្រកួតបាល់ទាត់អន្តរជាតិ និងប្រកួតផ្សេងៗ មិនតែប៉ុណ្ណោះ គាត់ក៏ជាកីឡាករដែលតំណាងប្រទេសកម្ពុជាទៅប្រកួតអន្តរជាតិផងដែរ។ ខ្ញុំធ្លាប់មានក្តីប្រាថ្នាចង់ក្លាយជាកីឡាករម្នាក់ដូចបងប្រុសរបស់ខ្ញុំដែរ គឺមានការទទួលស្គាល់ មានការគោរពស្រឡាញ់ ហើយខ្ញុំពិតជាមានមោទនភាពណាស់នៅពេលគាត់ចេញទៅប្រកួតតំណាងឲ្យប្រទេសជាតិ។

ស្រាប់តែពេលដែលខ្ញុំធំឡើង ខ្ញុំបែរជាចូលចិត្តកីឡាបាល់ទះ ហើយបេជ្ញាចិត្តលេងវាឲ្យបានល្អប៉ុន្តែលទ្ធផលនៅពេលលេងបាល់ទះវាមិនដូចទៅនឹងអ្វីដែលខ្ញុំបានរំពឹងទុកឡើយ គឺវាបានធ្វើឲ្យខ្ញុំខកចិត្តខ្លាំងមែនទែនព្រោះខ្ញុំគិតថាប្រហែលខ្លួនឯងគ្មានទេពកោសល្យលើវិស័យបាល់ទះទេ។ អំឡុងពេលនោះបងប្រុសរបស់ខ្ញុំអាចរកគ្រាប់បាល់ពីការប្រកួតអន្តរជាតិបាត់ទៅហើយ។ ហើយនៅក្នុងវិស័យបាល់ទាត់គាត់មានឈ្មោះល្បីល្បាញ និងជាសមាជិកឆ្នើមជាងគេនៅក្នុងក្រុមផងដែរ។

  លោក កែវ សុខផេង

ថ្ងៃមួយគាត់បានទាក់ទងមកខ្ញុំដើម្បីនាំខ្ញុំទៅតារាងបាល់ទាត់ប្រកួតជាមួយគាត់ ប៉ុន្តែគាត់ពិតជាពូកែមែនទែន ទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពិតជាចង់ខិតខំប្រឹងប្រែង ហើយនេះប្រហែលជាមកពីដុងខាងលេងបាល់ទាត់ផងក៏មិនដឹង ទើបធ្វើឲ្យខ្ញុំប្រកួតមិនអន់ជាងបងប្រុសប៉ុន្មានឡើយ តែខ្ញុំក៏ដឹងថានេះមកពីបងប្រុសគាត់បន្ធូរដៃឲ្យខ្ញុំដែរទេ ហើយចាប់ពីពេលនោះមកគឺខ្ញុំប្តូរពីការលេងបាល់ទះមកលេងបាល់ទាត់វិញម្តង។

នៅក្នុងឆ្នាំ ២០១៥ ខ្ញុំបានចូលប្រកួតតំណាងឲ្យប្រទេសកម្ពុជាក្រោមអាយុ ២៣ឆ្នាំ ពេលនោះខ្ញុំក៏ទាត់បញ្ចូលទីជូនប្រទេសយើង ហើយជារឿយៗខ្ញុំតែងទទួលបានលទ្ធផលល្អក្នុងពានរង្វាន់ក្នុងប្រទេសកម្ពុជា ព្រមទាំងប្រកួតឈ្នះក្នុងប្រទេសផ្សេងៗផងដែរ។ ថ្ងៃមួយ OPPO បានសម្លឹងឃើញខ្ញុំ ដើម្បីសហការនិងព្យាយាមផ្សព្វផ្សាយពីស្មារតី និងវប្បធម៌កីឡាបាល់ទាត់ទៅយុវវ័យទាំងអស់ឲ្យបានដឹង និងយល់ពីវិស័យបាល់ទាត់នឹងឈានទៅមុខជាបន្តបន្ទាប់។

  លោក កែវ សុខផេង

នៅក្នុងមុននេះដែរ ខ្ញុំក៏ទទួលបានពានរង្វាន់ស្បែកជើងមាសដែលកីឡាករគ្រប់គ្នាចង់បាន។ ទន្ទឹមនឹងនេះដែរ នៅក្នុងវិស័យកីឡាបាល់ទាត់នេះទាមទារឲ្យយើងខិតខំប្រឹងប្រែង ជំនះឧបសគ្គ និងមានការតស៊ូទើបធ្វើឲ្យយើងទទួលបានលទ្ធផលល្អ ព្រោះគ្មានការតស៊ូណាចាប់ផ្តើមពីអ្នកផ្សេងឡើយ ដូចនេះយើងត្រូវចាប់ផ្តើមពី 0 រហូតដល់ 100 ទើបទទួលបានជោគជ័យនៅថ្ងៃណាមួយ។ ខ្ញុំជាហ្វេនរបស់ OPPO ជួបគ្នានៅ OPPO Reno SUPERFANS Festival។»

វីដេអូ

ឆាប់ៗខាងមុខនេះកម្មវិធី «OPPO Reno SUPERFANS Festival» នឹងមានអ្វីពិសេសដល់អ្នកគាំទ្រ ដូចនេះកុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ គួរបញ្ជាក់ថា នេះជាឆ្នាំទី៦ ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

  លោក កែវ សុខផេង

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី១៥ តុលា ២០២២ OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ៖

https://bit.ly/3fbVKh6

OPPO Reno Super Fans

បញ្ជាក់៖ ការបង្ហោះរូបភាពភ្ជាប់មកជាមួយសាច់រឿងដែលមានន័យនឹងទទួលបានរង្វាន់ពិសេសទី ១ និងទី ២ ។ ហើយការជ្រើសយកហ្វេនដែលអនុវត្តគ្រប់លក្ខខណ្ឌ ហើយផ្តល់រង្វាន់ជូនទៅតាមចំណាត់ថ្នាក់ ។ ចំពោះកាដូរួមមាន៖

១. តុក្កតាមាស Ollie (Limited Edition) ចំនួន ៣

២. កាសឥតខ្សែ OPPO Enco Buds 2 ចំនួន​ ៣

៣. កាតាបស្ពាយ ចំនួន ១០

៤. ជញ្ជីងវៃឆ្លាត ​ ចំនួន ១០។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចចូលទៅក្នុងផេគផ្លូវការរបស់ OPPO

  លោក កែវ សុខផេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]