ភ្នំពេញ៖ ពិតណាស់ អ្នកណាមិនស្គាល់ តារាសម្តែងល្បីឈ្មោះ គឹម លីហ្សា ទោះបីកន្លងទៅ អ្នកនាងបានរៀបការ បានឃ្លាតពីវិស័យសិល្បៈ ចាកឆ្ងាយស្រុក ទៅរស់នៅប្រទេសអូស្ត្រាលី តែពេលនេះនាងក៏បានងាកត្រលប់មកវិញ ព្រមមកជាមួយរបររកស៊ី ជាអ្នកជំនួញទៀតផង សមប្រកបជាខ្លាំងទាំងជំនួញចាស់ និងជំនួញថ្មី។

យ៉ាងណាមិញ មួយរយៈក្រោយនេះ ហ្វេនៗរបស់តារាស្រីរូបនេះ ពិតជាមានការផ្ទុះចម្ងល់ខ្លាំងមែនទែន ក្រោយពី គឺម លីហ្សា ធ្លាប់បានបង្ហើបបញ្ឈិតបញ្ឈៀង ពីការបែកបាក់ជាមួយស្វាមី ថែមទាំង ប្រកាសថាខ្លួនក្លាយជា Single Mom ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅមុននេះបន្តិច គឺម លីហ្សា បែរជាធ្វើឲ្យអ្នកគាំទ្រ និយមតាមដានរូបអ្នកនាង ភ្ញាក់ផ្អើលទៅវិញ ក្រោយពីនៅលើផេកផ្ទាល់ខ្លួនរបស់នាង បានបង្ហោះរូបគ្រោងនូវឈុតបុរាណ យ៉ាងស្រស់ស្រទន់ស្អាតខ្លាំងមែនទែន ថែមទាំងមានវត្តមានស្វាមី ថតរួមគ្នា មើលទៅសមគ្នាខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ នាងថែមទាំងបានបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែល នាងបង្ហោះរូបស្វាមី ក្នុងផេកយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖

គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា និងស្វាមី
គឹម លីហ្សា និងស្វាមី
គឹម លីហ្សា និងស្វាមី
ស្វាមី គឹម លីហ្សា
គឹម លីហ្សា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]