កម្សាន្ត៖ អាចនិយាយបានថា សិល្បករខ្មែរជាច្រើននាក់ ឈានជើងចូលសិល្បៈ តាំងតែវ័យក្មេងមកម្ល៉េះ។ ដោយម្នាក់ៗបានសាងកេរ្ដិ៍ឈ្មោះលើវិថីមួយនេះ តាំងពីពេលមិនទាន់មានអ្នកណាស្គាល់ រហូតមានមហាជនពេញចិត្តគាំទ្រយ៉ាងច្រើនកុះករ។ ប៉ុន្តែគេសង្កេតឃើញថា តារាខ្មែរមួយចំនួនធំបានលាក់អាយុខ្លួន ហើយខ្លះទៀតក៏បង្ហាញអាយុពិតឲ្យហ្វេនបានដឹងផងដែរ។
ពិតណាស់ ក្រោយតារាខ្មែរជាច្រើន បានបង្ហាញអាយុខ្លួន ធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា ខណៈអាយុសឹងមិនសមនឹងរូបសម្បត្តិ ក៏ព្រោះតែអាយុច្រើន ប៉ុន្តែរូបសម្រស់នៅតែស្អាតសង្ហា និងចាស់ទៅតាមអាយុទាល់តែសោះ។ មិនត្រឹមតែមុខមាត់ស្អាតនោះទេ តែរូបសម្បត្តិក៏មាំទាំល្អ សាច់ស្បែកគ្មានស្នាមជ្រួញឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើក្រឡេកមើល តារាប្រុសល្បីៗដែលមានវ័យជាង៣០ឆ្នាំ ហើយនៅតែសង្ហាក្មេងជាងវ័យ ដែលមហាជនតែងតែសរសើរមិនដាច់ពីមាត់នោះមានដូចជា៖
១៖ លោក ប៉ែន ភ័ក្រ សុធារិទ្ធ
តារាសម្ដែង និងតារាម៉ដែល លោក ប៉ែន ភ័ក្រ សុធារិទ្ធ ឆ្នាំនេះលោកមានអាយុ ៣១ឆ្នាំ តែរូបសម្បត្តិនៅតែសង្ហា ជាពិសេសសាច់ដុំតឹងណែនតែម្ដង។


២៖ លោក ជា លាងឆេ
តារាសម្ដែងសាច់ដុំកង់ៗនិយមដើរតួឯក លោក ជា លាងឆេ ឆ្នាំនេះ ឈានចូលវ័យ៣២ឆ្នាំ ចំណែករូបសម្បត្តិនៅតែក្មេង សង្ហាមិនចាញ់ក្មេងជំទង់វ័យ១៨ឆ្នាំឡើយ។


៣៖ លោក សុគន្ធ ថេរ៉ាយុ
តារាចម្រៀងពោរពេញដោយទេពកោសល្យ និងសម្លេងពីរោះ លោក សុគន្ធ ថេរ៉ាយុ ទើបតែដល់ថ្ងៃកំណើតវ័យ៣៣ឆ្នាំ ហើយរូបសម្រស់នៅតែស្អាតសង្ហា។


៤៖ លោក វុធ ថុង
តារាសម្ដែងសាច់ស លោក វុធ ថុង ឆ្នាំនេះមានអាយុ៣៥ឆ្នាំ តែគេកត់សម្គាល់ឃើញថា លោកនៅតែក្មេងសាច់ចាំ មិនងាយចាស់ទាល់តែសោះ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]