រាជធានីភ្នំពេញ៖ ក្រុមហ៊ុន GLOBAL JET EXPRESS KHM CO.,LTD (J&T Express ឬហៅកាត់ថា J&T) ដែលជាក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក និងក្រៅប្រទេស បានប្រារព្ធនូវខួបលើកទីបីរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ J&T បានអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ហើយនាពេលបច្ចុប្បន្ននេះ J&T បានពង្រីកសាខាជាង 700 កន្លែង ដែលគ្របដណ្តប់ទីតាំងដឹកជញ្ជូនទូទាំងប្រទេស និងផ្តល់នូវសេវាកម្មដឹកជញ្ជូនក្នុងស្រុកដែលមានគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខួបលើកទី៣ នៃវត្តមានរបស់ J&T នៅក្នុងប្រទេសកម្ពុជា

ចាប់តាំងពីចូលរួមក្នុងទីផ្សារកម្ពុជាក្នុងឆ្នាំ2019 J&T តែងតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនដែលបំពេញតម្រូវការទីផ្សារក្នុងស្រុក។ ដើម្បីបំពេញតម្រូវការដឹកជញ្ជូនក្នុងស្រុក ក្រុមហ៊ុន J&T បានផ្ដល់នូវសេវាកម្មដឹកជញ្ជូនទាន់ពេលវេលា ការទូទាត់សាច់ប្រាក់បន្ទាប់ពីទទួលបានកញ្ចប់បញ្ញើ និងសេវាកម្មផ្សេងៗ ហើយទន្ទឹមនឹងនេះ ក្រុមហ៊ុន J&T ក៏បានបើកដំណើរការនូវសេវាកម្មដឹកជញ្ជូនបែបអន្តរជាតិផងដែរ។

បច្ចុប្បន្ននេះ បញ្ញើក្នុងក្រុងតែមួយ តម្លៃអប្បបរមាត្រឹមតែ 1 ដុល្លារ/គីឡូក្រាម និងបញ្ញើពីទីក្រុងភ្នំពេញទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា តម្លៃអប្បបរមាត្រឹមតែ 1.25 ដុល្លារ/គីឡូក្រាម និងមានជាសេវាកម្ម ទទួលប្រាក់ទំនិញជំនួសអតិថិជន (Cash on Delivery) និងសេវាកម្មអ្នកទទួលបញ្ញើបង់ប្រាក់បញ្ញើផងដែរ។

ចំណែកឯសេវាកម្មដឹកជញ្ជូនអន្តរជាតិបានបើកដំណើរការដឹកជញ្ជូនទំនិញពីប្រទេសចិនមកកម្ពុជា ជាមួយមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត ហើយតម្លៃនៃការដឹកជញ្ជូនតាមផ្លូវអាកាសអប្បបរមាត្រឹមតែ 7ដុល្លារ/គីឡូក្រាម និងការដឹកជញ្ជូនតាមផ្លូវគោកត្រឹមតែ 1​ ដុល្លារ/គីឡូក្រាម តែប៉ុណ្ណោះ។ ពិសេសជាងនេះទៅទៀត ដើម្បីជួយសម្រួលពេលវេលា និងកាត់បន្ថយនូវការការព្រួយបារម្ភរបស់អតិថិជនក្រុមហ៊ុនក៏មានផ្ដល់នូវការដឹកជញ្ជូនដល់ទីកន្លែងទូទាំងប្រទេសដោយមិនគិតថ្លៃផងដែរ។

លោក Charles អនុប្រធានក្រុមហ៊ុន J&T Group មានប្រសាសន៍ថា៖

លោក Luis នាយកប្រតិបត្តិក្រុមហ៊ុន J&T ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖

នៅពេលអនាគតក្រុមហ៊ុន J&T នឹងបន្តពង្រីកទីផ្សារកម្ពុជាឲ្យកាន់តែទូលំទូលាយ ហើយបង្កើនការវិនិយោគលើរចនាសម្ព័ន្ធ និងបរិក្ខារក្នុងវិស័យដឹកជញ្ជូន ដើម្បីជម្រុញឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើវិស័យសេដ្ឋកិច្ចឧស្សាហកម្មក្នុងប្រទេសកម្ពុជា។

អំពី J&T

J&T គឺជាក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនមួយតាមបណ្ដាប្រទេសនានាជាសាកល ដែលមានឥទ្ធិពលរីនចម្រើនឈានមុខគេនៅក្នុងទីផ្សារដ៏ធំរបស់ពិភពលោកពិសេសនៅអាស៊ីអាគ្នេយ៍ និងប្រទេសចិន។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 និងបានគ្របដណ្តប់ប្រទេសចំនួន 13 រួមមាន ឥណ្ឌូនេស៊ី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ថៃ កម្ពុជា សិង្ហបុរី ចិន អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម ម៉ិកស៊ិក ប្រេស៊ីល និងអេហ្ស៊ីប​ ដោយប្រកាន់ខ្ជាប់នូវគោលគំនិត 'អតិថិជនជាចម្បង ប្រសិទ្ធភាពជាឬសគល់'។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]