កម្សាន្ត៖ អាចនិយាយបានថា ស្នាមសាក់ជាសិល្បៈម្យ៉ាង ដែលមនុស្សភាគច្រើនសាក់នៅលើស្បែក។ ដោយរូបសាក់នីមួយៗមិនត្រឹមតែស្អាតនោះទេ តែសុទ្ធសឹងតែមានអត្ថន័យ។ ក្នុងនោះដែរ គេក៏ឃើញសិល្បករ សិល្បការិនីខ្មែរយើង ក៏និយមសាក់រូប ឬអក្សរនៅលើស្បែកនៃដងខ្លួនឬដៃផងដែរ។
លើសពីនេះទៅទៀត តារាខ្មែរដែលមានគូរួច សុទ្ធសឹងតែបានសាក់ឈ្មោះមនុស្សដែលខ្លួនស្រលាញ់នៅត្រង់ចំណុចណាមួយដែលខ្លួនពេញចិត្ត ដើម្បីបង្ហាញស្រលាញ់ទៅកាន់ដៃគូខ្លួន។ ប៉ុន្តែគេចាប់អារម្មណ៍ឃើញថា មានសិល្បករតែ២រូបប៉ុណ្ណោះ ដែលហ៊ានសាក់រូបមុខដៃគូខ្លួននៅលើស្បែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ដោយតារាប្រុសខ្មែរ ដែលហ៊ានសាក់រូបមុខដៃគូខ្លួន សម្រាប់បង្ហាញពីភាពស្មោះត្រង់ទៅកាន់ដៃគូនោះគឺមានដូចជា៖
១៖ លោក ថមមី
តារាសម្ដែងលោក ថមមី បានរៀបអាពាហ៍ពិពាហ៍ជាមួយតារាចម្រៀងអ្នកនាង សួស វីហ្សា អស់ជាច្រើនឆ្នាំ ហើយក៏មានកូនស្រីម្នាក់ឃ្យូតគួរឲ្យក្នាញ់ផងដែរ។ មួយវិញទៀត បើមើលលើរូបសាក់ លោក ថមមី បានសាក់មុខភរិយានៅលើដើមទ្រូងខាងស្នាំ។



២៖ លោក ងួន ចាន់ដេវីត
តារាចម្រៀង លោក ងួន ចាន់ដេវីត ក្រោយមានទំនាក់ទំនងស្នេហាជាមួយកញ្ញា ទេព បូព្រឹក្ស បាន៦ឆ្នាំ ថ្មីៗលោកបានសាក់រូបមុខកញ្ញា ទេព បូព្រឹក្ស លើផ្នៃដៃខាងស្ដាំខ្លួន។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- អ្នកចាក់ភ្លេង បាក់ទឹកចិត្តពេក ឡាយបរិយាយរឿង G-Devith ឲ្យចាក់ភ្លេងឲ្យឮ បើបែកធុងបាស់ ចាំឲ្យគេសង
- អាយដលជិតការហើយចុះហ្វេនៗវិញ? ជី ដេវីត និង ទេព បូព្រឹក្ស ប្រកាសចូលរោងការថ្ងៃទី ៧ ខែមិថុនា ខាងមុខនេះហើយ!
- មើលរូបភាពទាំងនេះហើយ ដេវីត និង បូព្រឹក្ស បង្ហាញភាពផ្អែមល្ហែម ជាមួយគ្នា យ៉ាងមានក្ដីសុខ