ភ្នំពេញ៖ ក្រោយ អតីតតារាកំប្លែងស្រី ផន សុផារី បានដកឃ្លាពីវិស័យសិល្បៈ ហើយ ដោយងាកមកចាប់អាជីពជាម្ចាស់សហគ្រិន ដោយក្នុងពេលនេះ ត្រូវបានគេសង្កេត អ្នកនាងមានមុខជំនួញ កាន់កាប់ក្នុងដៃជាច្រើន។

ជាក់ស្តែងក្រោយពី ជោគជ័យ ជាសហគ្រិនល្បីឈ្មោះ ក្នុងការងារអាជីវកម្មដែល កំពុងតែត្រូវប៉ាន់ រវល់ស្ទើរតែដកឃ្លាមិនរួច អ្នកម្តាយកូនពីរូបនេះ បង្ហាញ ផ្ទះវីឡាធំស្កឹមស្កៃ យ៉ាងស្អាតផូរផង់តែម្តង មើលទៅប្រណីតភាពថ្មី ខ្ពស់ស្កឹមស្កៃយ៉ាងធំតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វីឡារបស់អ្នកនាង មាន ទីតាំងនៅក្នុងក្នុងបុរីប៉េងហួតបឹងស្នោរ ដោយមានតម្លៃប្រមាណជាមិនក្រោម ១លានដុល្លារនោះទេ ព្រោះតែវាជា វីឡាប្រភេទ ព្រីន។ ក្រៅពីមហាជនជាច្រើនក៏បាននាំគ្នាមកអបអរ និងជូនពរដល់ ផន សុផារី និងគ្រួសារ ជាមួយនិងមុខជំនួញកាន់តែមានភាពជោគជ័យ ថែមមួយកម្រិតទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ផន សុផារី 
ផន សុផារី  និងក្រុមគ្រួសារ
ផន សុផារី 
ផន សុផារី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]